ប្រជាជនថៃភាគច្រើន ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលសម្រាប់ការបើក​​កាស៊ីណូ​ និង​កន្លែង​លេង​ល្បែង​ស៊ីសង​​ស្រប​ច្បាប់
N
Nary Vann
27 មករា 2025 03:30 PM

រាជធានីបាងកក៖ ការស្ទង់មតិមួយ រកឃើញកាលពីថ្ងៃអាទិត្យទី២៦មករាថា ប្រជាជនថៃភាគច្រើនប្រឆាំងនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាស៊ីណូ និងល្បែងអនឡាញបង្កើតឡើងនៅក្នុងប្រទេសស្របច្បាប់...។

រាជរដ្ឋាភិបាលថៃ ​ក្នុង​ខែ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ ​ដើម្បី​អនុញ្ញាត​ឱ្យ​ការបើកកាស៊ីណូ​ក្នុង​កន្លែង​កម្សាន្ត និង​លេង​ល្បែង​តាម​អ៊ីនធឺណិត។ ល្បែងស៊ីសងស្របច្បាប់តែមួយគត់នៅក្នុងប្រទេសថៃ គឺនៅការប្រណាំងសេះ និងឆ្នោតដែលគ្រប់គ្រងដោយរដ្ឋ ប៉ុន្តែការចាក់បាល់ទាត់ និងការលេងល្បែងច្រើនប្រភេទទៀត គឺមានការពេញនិយមខ្លាំង។ នៅក្នុងការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ អ្នកឆ្លើយសំណួរចំនួន៦៩ភាគរយ បានជំទាស់នឹងការលេងល្បែងអនឡាញ ហើយ៥៩ភាគរយមិនយល់ស្របនឹងទាំងកន្លែងកម្សាន្ត ដែលមានបើកកាស៊ីណូ ខណៈ២៩ភាគរយពេញចិត្តទាំងពីរ។

ការ​ស្ទង់​មតិ​នេះ ត្រូវបានធ្វើឡើងក្នុងចំណោម​មនុស្ស​ចំនួន១៣១០​នាក់។ ប្រទេសជិតខាងថៃដូចជា៖ កម្ពុជា សិង្ហបុរី ហ្វីលីពីន ឡាវ និងមីយ៉ាន់ម៉ា បានទទួលផលប្រយោជន៍ពីកាស៊ីណូធំៗ ហើយរាជរដ្ឋាភិបាលថៃអះអាងថា អវត្តមានកាស៊ីណូស្របច្បាប់មានន័យថា ខ្លួនកំពុងខាតបង់ប្រាក់ចំណូល និងមិនឈានដល់សក្តានុពលទេសចរណ៍របស់ខ្លួន។ អ្នកតស៊ូមតិដ៏សំខាន់នៃល្បែងស៊ីសងស្របច្បាប់ គឺឪពុករបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាមហាសេដ្ឋី និងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោក​អះអាង​ក្នុង​ខែ​នេះថា ​ការ​ធ្វើ​ឱ្យ​ស្រប​ច្បាប់​អាច​រក​ប្រាក់​ចំណូល​ដល់រាជ​រដ្ឋាភិបាល ​បាន​រហូត​ដល់​ទៅ១០០​ពាន់​លាន​បាត ឬស្មើនឹង៣ពាន់​លាន​ដុល្លារក្នុង​មួយ​ឆ្នាំ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត