ព្រឹទ្ធសភាកសាងវិមានថ្មី ដើម្បីឱ្យសមនឹងកិត្តិយសប្រទេសពេលទទួលភ្ញៀវ
S
Sreyleak Yith
08 មករា 2025 11:00 AM

រាជធានីភ្នំពេញ៖ វិមានព្រឹទ្ធសភាថ្មី ដែលនឹងត្រូវសាងសង់ឡើង មានកម្ពស់៤ជាន់​ ហើយការសាងសង់វិមានថ្មីនេះ ដើម្បីឱ្យស័ក្តិសមកិត្តិយសរបស់កម្ពុជា ក៏ដូចជាកិត្តិយសភ្ញៀវបរទេសពេលដែលមានជំនួបជួប និងពិភាក្សាការងារការទូតជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាកម្ពុជា។

រូបភាពអគារព្រឹទ្ធសភាបច្ចុប្បន្ន 
រូបភាពអគារព្រឹទ្ធសភាបច្ចុប្បន្ន 

លោក​​ ​សុខ ឥសាន​ សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា ប្រាប់អង្គភាពសារព័ត៌មាន SBM News​​​ តាមប្រព័ន្ធទូរសព្ទ​ នារសៀលថ្ងៃទី៨មករា​​ ឆ្នាំ២០២៥ថា ​៖«សង់អគារថ្មីនេះគឺសង់ឱ្យទំនើបមានច្រើនជាន់ [...] ​ហើយពេលណាដែលមានភ្ញៀវអន្តរជាតិមកគឺថាសម្តេចប្រធានព្រឹទ្ធសភាលោកទទួលភ្ញៀវអន្តរជាតិឱ្យសមកិត្តិយសរបស់កម្ពុជាផង និងកិត្តិយសរបស់ភ្ញៀវអន្តរជាតិផង»។ ​អ្នកនាំពាក្យបន្ថែមថា​ ចំពោះអគារចាស់ទុកនៅប្រើប្រាស់ដដែលព្រោះជាកេរដំណែលរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

លោក​​ ​សុខ ឥសាន​ អ្នកនាំពាក្យព្រឹទ្ធសភា
លោក​​ ​សុខ ឥសាន​ អ្នកនាំពាក្យព្រឹទ្ធសភា

សូមជម្រាបថា​ វិមានព្រឹទ្ធសភាបច្ចុប្បន្ន ស្ថិតក្នុងវិមានរដ្ឋចម្ការមន ហើយបើតាមអ្នកនាំពាក្យ វិមានព្រឹទ្ធសភាថ្មី ក៏នឹងត្រូវសាងសង់ក្នុងវិមានរដ្ឋចម្ការមនដដែល។ កាលពីថ្ងៃទី៩សីហា ឆ្នាំ២០២៤​ ព្រឹទ្ធសភាបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារថ្មីនេះ ដែលមានទំហំ៧៩ម៉ែត្រគុណ៤៧ម៉ែត្រ ហើយត្រូវប្រើរយៈពេលសាងសង់១៦ខែ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត