ឆ្លងឆ្នាំសកល២០២៥ កម្ពុជាមានភ្ញៀវទេសចរលើស២០២៤ ជាង១លាននាក់
L
Linda Sorn
02 មករា 2025 02:49 AM

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ ខែធ្នូ ឆ្នាំ២០២៤ នៃការរៀបចំអបអរសាទរឆ្លងឆ្នាំសកល២០២៥ កម្ពុជាមានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិសរុបនៅទូទាំងប្រទេសប្រមាណជាង៣លាននាក់ កើនលើសការឆ្លងឆ្នាំសកល២០២៤ ដែលមានជាង២លាននាក់…។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្ត រយៈពេល២ថ្ងៃ នៃការឆ្លងឆ្នាំសកល២០២៤ ឈានចូល២០២៥ កម្ពុជាមានភ្ញៀវទេសចរសរុបប្រមាណជាង,៥លាននាក់ ក្នុងនោះ ទេសចរអន្តរជាតិមានជាង៤,៧ម៉ឺននាក់។ រាជធានីភ្នំពេញនៅតែទទួលបានភ្ញៀវទេសចរនាំមុខគេដែលមានជាង,៥លាននាក់ បើប្រៀបធៀបនឹងបណ្តាខេត្តគោលដៅទេសចរនានាដទៃទៀត។

បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុជាប់លេខ២ ដែលទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ ដែលមានជាង៤,២សែននាក់ ហើយបន្ទាប់មក គឺខេត្តសៀមរាបទទួលបានជាង៣,៣សែននាក់ និងខេត្តបាត់ដំបងមានជាង៣,២សែននាក់។គួរបញ្ជាក់ថា កាលពីកម្មវិធីឆ្លងឆ្នាំសកល២០២៣ កម្ពុជាមានភ្ញៀវទេសចរសរុបនៅទូទាំងប្រទេស ទាំងទេសចរជាតិ និងអន្តរជាតិត្រឹមជាង២លាន។ ក្នុងនោះ រាជធានីភ្នំពេញមានទេសចរជាង៤,៥សែននាក់ ហើយខេត្តព្រះសីហនុ មានជាង៣,៣សែននាក់ ដែលធ្វើឱ្យខេត្តនេះ ជាប់លេខ២ ដូចឆ្នាំ២០២៤ដែរ ក្នុងការទទួលបានភ្ញៀវទេសចរច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត