វៀតណាមចាត់វិធានការក្តៅ លើ​អ្នក​ជក់​បារី​អេឡិចត្រូនិច
ហៀប ស៊ីថេត
មួយឆ្នាំមុន

រដ្ឋធានីហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមនឹងរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច ខណៈប្រទេសសង្គមនិយមមួយនេះនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើជនទាំងឡាយណាដែលល្មើសនឹងចំណាត់ការនេះ ចាប់ពីឆ្នាំ២០២៥ តទៅ។

ថ្លែងនៅក្នុងសន្និសីទស្តីពីបារីអេឡិចត្រូនិច លោក ឌិញ ធីធូធុយ (Dinh Thi Thu Thuy) អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់នៃក្រសួងសុខាភិបាលបានអះអាងថា វៀតណាមបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី៦ និងជាប្រទេសមួយកងចំណោមប្រទេសចំនួន៤៣ នៅលើពិភពលោកដែលហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច។ ឥឡូវនេះ ក្រសួងសុខាភិបាលវៀតណាមកំពុងរៀបចំឯកសារពាក់ព័ន្ធនឹងការហាមឃាត់នេះ មុននឹងបង្ហាញជូនអាជ្ញាធរ។

សូមជម្រាបថា ប្រជាជនដែលផលិត និងជួញដូរទំនិញបារីអេឡិចត្រូនិចនឹងត្រូវបានផាកពិន័យរហូតដល់ជិត ៤០០ដុល្លារ(១ពាន់លានដុង) និងអាចជាប់គុករហូតដល់ ៥ឆ្នាំស្របតាមច្បាប់វៀតណាម។ ទន្ទឹមគ្នានេះ លោក ង្វៀន ត័នឡាំ (Nguyen Tuan Lam) តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាមបានលើកឡើងថា ការផាកពិន័យចំពោះការបំពានចំណាត់ការនេះត្រូវតែធ្ងន់ធ្ងរគ្រប់គ្រាន់ ដើម្បីរារាំងពួកគេ។ គួរបញ្ជាក់ថា ការទប់ស្កាត់ការលក់បារីអេឡិចត្រូនិច និងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ ក្រោយយុវជនកាន់តែច្រើនផុងខ្លួនជក់បារីអេឡិចត្រូនិច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត