ក្រសួងបញ្ជាក់ថា ស្ពានព្រែកតាមាក់ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម
S
Sreyleak Yith
•
15 ធ្នូ 2024 12:00 PM

រាជធានីភ្នំពេញ៖ ស្ពានព្រែកតាមាក់ បានផ្តល់អត្ថប្រយោជន៍ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងទូលំទំលាយរវាងកម្ពុជា និងប្រទេសវៀតណាម ព្រោះផ្លូវជាតិលេខ៨នេះ តភ្ជាប់ពីស្ពានលាតសន្ធឹងរហូតដល់ព្រំដែនប្រទេសវៀតណាម ដែលនាំឱ្យមានការផ្លាស់ប្ដូរចរន្តទំនិញ-ជំនួញរវាងប្រទេសទាំងពីរព្រមទាំងភ្ញៀវទេសចរផងដែរ...។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីយប់ថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកមុខកំពូលឆ្លងទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុងមានប្រវែង១០៦៦ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ។ ស្ពានឆ្លងទន្លេមេគង្គមួយនេះ ជាចំណុចប្រសព្វប្រជុំស្រុកចំនួន៣ គឺស្រុកពញាឮ ស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល និងបន្តតភ្ជាប់ទៅកាន់ខេត្តព្រៃវែង ឆ្ពោះទៅព្រំដែនប្រទេសវៀតណាមតែម្ដង។ 

សូមជម្រាបថា កិច្ចទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនា​ពេលបច្ចុប្បន្ន​ទាំងវិស័យការទូត ពាណិជ្ជកម្ម និងសេដ្ឋកិច្ចបាននិងកំពុង​អភិវឌ្ឍយ៉ាងល្អប្រសើរ។ ទំនាក់ទំនងបែបនេះ មានសារសំខាន់ណាស់ ដើ​ម្បី​អនុញ្ញាតឱ្យប្រទេសទាំងពីរមិ​នត្រឹមតែរក្សាស្ថិរ​ភាព​នៅក្នុងតំបន់​ព្រំដែនប៉ុ​ណ្ណោះទេ ថែម​ទាំងការពារបរិយាកាសសន្តិ​ភាព ស្ថិរភាពនយោបាយ​នៃប្រទេស​នីមួយ​ៗ​ផង​ដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត