មនុស្ស១៦៧នាក់ កាន់កាប់ដីធំៗខុសច្បាប់ក្នុងតំបន់ទន្លេសាប ខណៈជាងពាក់កណ្តាលយល់ព្រមឱ្យរដ្ឋវិញ
អុន សម្ផស្ស
29 វិច្ឆិកា 2024 05:30 AM

រាជធានីភ្នំពេញ៖ ការរំលោភបំពានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ត្រូវបានគេមើលឃើញថា ជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ខិតខំយកចិត្តទុកដាក់ដោះស្រាយ ដោយមានក្រសួង ស្ថាប័នពាក់ព័ន្ធជាសេនាធិការអនុវត្តវិធានការ។ ជាក់ស្តែងថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា​ (ACU) ស៊ើអង្កេតឃើញជនសង្ស័យរំលោភបំពានកាន់កាប់ដីព្រៃលិចទឹកធំៗខុសច្បាប់រហូតដល់១៦៧នាក់..។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំលើកទី៤០អាណត្តិទី៣ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំលើកទី៤០អាណត្តិទី៣ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ផ្អែកតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំលើកទី៤០ អាណត្តិទី៣ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គូសបញ្ជាក់ថា«បញ្ហាដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់៣ តំបន់២ ក្នុងខេត្តកំពង់ធំ ដែលអង្គភាពរកឃើញ[..]មាន១៥២នាក់ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ក្នុងទំហំ៣០១០៩ហិកតា ហើយ២៤នាក់កាន់កាប់ខុសច្បាប់ក្នុងទំហំ៩៤៦៣ហិកតា អ្នកខ្លះកាន់កាប់រហូតដល់ ២៥០០ហិកតា ប្រកែកមិនប្រគល់ដីជូនរដ្ឋវិញឡើយ»

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំលើកទី៤០អាណត្តិទី៣ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំលើកទី៤០អាណត្តិទី៣ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

បឹងទន្លេសាប មានផលប្រយោជន៍យ៉ាងមហាសាលសម្រាប់ប្រទេសជាតិ ដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនខ្មែរគ្រប់រូប ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា ការពារធនធានធម្មជាតិដ៏មានតម្លៃនេះ ឱ្យបានស្ថិតស្ថេរគង់វង្សទុកជាមរតកសម្រាប់មនុស្សគ្រប់ជំនាន់។ សូមរំឭកថា ពាក់ព័ន្ធករណី រំលោភបំផ្លាញដីព្រៃលិចទឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កាលពីដើមឆ្នាំ២០២៤ បានបញ្ជាឱ្យរដ្ឋបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប ការពារដីតំបន់៣ពីការទន្ទ្រានឱ្យបាន ករណីការពារមិនបាននឹងត្រូវដកចេញពីតំណែង។​

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»

យ៉ាងណា ផ្អែកតាមទិន្នន័យក្រសួងរៀបចំដែនដីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ ដីតំបន់៣ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់ដាច់ខាត(ដីរដ្ឋ) គិតមកដល់ពេលនេះ ត្រូវបានចុះបញ្ជីរួចរាល់ជាស្ថាពរ សម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ រីឯ ដីតំបន់២ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះ អាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាលក្ខណៈគ្រួសារ(ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលបាន៨០ភាគរយនៃក្បាលដីប៉ាន់ស្មានប្រមាណ២០ម៉ឺនក្បាលដី។ ខណៈក្រសួងមួយនេះ ដាក់ទិសដៅបន្តចុះវាស់វែងបញ្ចប់ក្បាលដីក្នុងតំបន់ទន្លេសាបនៅឆ្នាំ២០២៥ និងបន្តអនុវត្តនីតិវិធីចុះបញ្ជី និងចេញបណ្ណទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ៕

រូបភាពតំណាង។ ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត