
រដ្ឋធានីប៉េកាំង៖ ប្រទេសចិន បានរកឃើញធនធានរ៉ៃមាស ដែលមានតម្លៃ ៦០០ពាន់លានយន់ ឬត្រូវនឹង៨២,៩ពាន់លានដុល្លារ នៅក្នុងខេត្តហ៊ូណានភាគកណ្តាល នេះបើយោងតាមសារព័ត៌មានរដ្ឋស៊ីនហួ។

ទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា ប្រទេសចិន គឺជាប្រទេសផលិតមាសដ៏ធំបំផុតរបស់ពិភពលោក មានចំនួនប្រហែល១០ភាគរយ នៃទិន្នផលពិភពលោកក្នុងឆ្នាំ២០២៣។ វាបានប្រើប្រាស់មាសចំនួន៧៤១,៧៣២តោន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ខណៈទិន្នផលមាន២៦៨,០៦៨តោន ដែលមានន័យថា វាត្រូវតែពឹងផ្អែកលើការនាំចូលដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រុមភូគព្ភសាស្ត្ររបស់ខេត្តហូណាន បានរកឃើញសរសៃរ៉ែមាសជាង៤០ នៅជម្រៅជាង២ពាន់ម៉ែត្រនៅក្នុងស្រុកពីងជាំង (Pingjiang) ជាមួយនឹងធនធានមាសសរុបចំនួន៣០០,២តោន ត្រូវបានរកឃើញនៅក្នុងតំបន់រុករកស្នូល ជាមួយនឹងចំណាត់ថ្នាក់ខ្ពស់បំផុត គឺ១៣៨ក្រាមក្នុងមួយតោន។

បន្ថែមលើនេះ ក្រុមនេះបានព្យាករថា មានធនធានមាសជាង១០០០តោននៅជម្រៅជាង ៣០០០ម៉ែត្រ នេះបើយោងតាមស៊ីនហួ។ តម្លៃមាសបានកើនឡើងនៅឆ្នាំនេះ ដោយសារការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយទូទាំងពិភពលោក។ កិច្ចសន្យាអនាគតមាស សកម្មបំផុតរបស់ Shanghai Futures Exchange បានឈានដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មានគឺ៦៣៩,៤៨យន់ក្នុងមួយក្រាម នៅថ្ងៃទី៣០ ខែតុលា..៕



