OPEC កាត់បន្ថយការព្យាករណ៍តម្រូវការប្រេងពិភពលោកសម្រាប់ឆ្នាំ២០២៤ និង២០២៥
N
Nary Vann
13 វិច្ឆិកា 2024 09:30 AM

ទីក្រុងវីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ជាភាសាអង់គ្លេសថា​​ OPEC បានកាត់បន្ថយការព្យាករណ៍ររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ និងឆ្នាំក្រោយ ដែលជាការកត់សម្គាល់ពីការការព្យាករណ៍ធ្លាក់ចុះសម្រាប់ខែទី៤ ជាប់ៗគ្នា។

នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនសម្រាប់ខែវិច្ឆិកា អង្គការ OPEC រំពឹងថានឹងមានកំណើនតម្រូវការប្រេងពិភពលោកចំនួន ១,៨២លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ ២០២៤ ប៉ុន្តែធ្លាក់ចុះប្រហែល ១០៧ ០០០ លានបារ៉ែល ពីកំណើន ១,៩៣លានបារ៉ែលក្នុងមួយថ្ងៃ​​ ដែលបានព្យាករណ៍កាលពីខែមុន។ អង្គការ OPEC បានចាត់ទុកការកែសម្រួលនេះជាទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់ត្រីមាសទី៣ ដំបូងនៃឆ្នាំនេះ។ ​ទន្ទឹមនឹងនេះ អង្គការ OPEC បានប៉ាន់ប្រមាណថា កំណើនតម្រូវការប្រេងពិភពលោកឆ្នាំ២០២៥ នៅកម្រិត ១,៥៤ លានបារ៉ែលពីការវាយតម្លៃកាលពីខែមុនចំនួន ១,៦៤ លានបារ៉ែល ដោយលើកឡើងថា តួលេខនេះនៅតែជាការកើនឡើងខ្លាំងបើប្រៀបធៀបទៅនឹងស្ដង់ដារមុនមានជំងឺរាតត្បាតកូវីដ ១៩។ 

OPEC បានបន្ទាបការព្យាករណ៍ររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកក្នុងឆ្នាំ២០២៤ និង២០២៥​ នៅក្នុងរបាយការណ៍ទីផ្សារប្រចាំខែរបស់ខ្លួនសម្រាប់រយៈពេល៣ខែជាប់ៗគ្នាចាប់តាំងពីខែសីហា។ OPEC បានរក្សាការព្យាករណ៍កំណើនតម្រូវការប្រេងពិភពលោកររបស់ខ្លួនចំនួន ២,២៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំនេះ និង ១,៨៥លានបារ៉ែលបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយនៅខែសីហា។ តម្លៃប្រេងជាទូទៅមាននិន្នាការធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការពិភពលោក។ នៅដើមខែនេះ ប្រទេសសមាជិកចំនួនប្រាំបីនៃអង្គការ OPEC+ ដែលរួមបញ្ចូលក្រុម OPEC និងសម្ព័ន្ធមិត្តររបស់ខ្លួនបានប្រកាសពន្យារពេលកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្តមួយខែរហូតដល់ចុងខែធ្នូ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត