អ្នកប្រឡងធ្វើប៉ូលិស ត្រូវមើលការណែនាំរបស់ក្រសួងមហាផ្ទៃ
Mao Sopha
12 វិច្ឆិកា 2024 10:00 AM

រាជធានីភ្នំពេញ៖ គណៈកម្មការប្រឡងប្រជែងនៃក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំដល់បេក្ខជន-បេក្ខនារី ដែលដាក់ពាក្យប្រឡងចូលធ្វើជាមន្រ្តីនគរបាលក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤។ យោងតាមសេចក្តីណែនាំ បេក្ខជន-បេក្ខនារី នឹងត្រូវប្រឡងនៅមណ្ឌល និងក្នុងថ្ងៃផ្សេងៗគ្នា តែសេចក្តីណែនាំ បានប្រាប់ជារួម អំពីអ្វីដែលពួកគេត្រូវធ្វើ និងមិនត្រូវធ្វើ

បេក្ខជន-បេក្ខនារីទៅទទួលពាក្យនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  កាលពីខែតុលា ឆ្នាំ២០២៤ ដើម្បីប្រឡងចូលធ្វើនគរបាលក្នុងខេត្តនេះ។ រូបពី៖ ក្រសួងមហាផ្ទៃ
បេក្ខជន-បេក្ខនារីទៅទទួលពាក្យនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  កាលពីខែតុលា ឆ្នាំ២០២៤ ដើម្បីប្រឡងចូលធ្វើនគរបាលក្នុងខេត្តនេះ។ រូបពី៖ ក្រសួងមហាផ្ទៃ

បុរស ត្រូវស្លៀកខោជើងវែង ហើយនារី ត្រូវស្លៀកសំពត់ក្រោមក្បាលជង្គង់។ បេក្ខជនទាំង២ភេទ ត្រូវពាក់អាវពណ៌ស ឬពណ៌ផ្ទៃមេឃ ហើយត្រូវយកបង្កាន់ដៃប្រឡង និងអត្តសញ្ញាណបណ្ណទៅជាមួយ ក្នុងថ្ងៃប្រឡង។ បេក្ខជន-បេក្ខនារី ត្រូវតម្រូវឱ្យប្រើប៊ិចពណ៌ខៀវ និងហាមមិនឱ្យប្រើប៊ិចហ្វឺតនោះទេ។

វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល រៀបចំប្រឡងបញ្ចប់ឆមាស ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល កាលពីខែមីនា ឆ្នាំ២០២៤។ រូបពី៖ បណ្ឌិត្យសភានគរបាលកម្ពុជា
វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល រៀបចំប្រឡងបញ្ចប់ឆមាស ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល កាលពីខែមីនា ឆ្នាំ២០២៤។ រូបពី៖ បណ្ឌិត្យសភានគរបាលកម្ពុជា

គណៈកម្មការប្រឡងប្រជែង ហាមដាច់ខាតមិនឱ្យបេក្ខជន-បេក្ខនារី យកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលមណ្ឌលប្រឡងឡើយ។ ចំណែកវិញ្ញាសាប្រឡង មាន២ដូចគ្នាសម្រាប់បេក្ខជន-បេក្ខនារីទាំងអស់ គឺ ចំណេះដឹងអំពីកិច្ចការនគរបាល និងចំណេះដឹងទូទៅ ហើយថិរវេលាក្នុងការប្រឡង គឺ២ម៉ោង

មណ្ឌល និងកាលបរិច្ឆេទប្រឡង៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត