បាក់ឌុប២០២៤ មានសិស្សធ្លាក់២១ភាគរយ
Mao Sopha
មួយឆ្នាំមុន

រាជធានីភ្នំពេញ៖ ក្នុងចំណោមសិស្សសរុបជាង១៣,៤ម៉ឺននាក់ ដែលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំ២០២៤នេះ មានសិស្សជាង១០,៦ម៉ឺននាក់ ស្មើ៧៩ភាគរយ បានជាប់ ហើយជិត៣ម៉ឺននាក់ទៀត ស្មើ២១ភាគរយ បានធ្លាក់។ លទ្ធផលប្រឡបបាក់ឌុប បានចេញនៅថ្ងៃ៣០តុលា សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលខេត្តកណ្តាលដំបូងគេ ហើយបានចេញបន្តបន្ទាប់គ្នានៅតាមបណ្តាខេត្តដទៃទៀត។ ក្រៅពីបិទនៅតាមមណ្ឌលប្រឡង លទ្ធផលនេះ ក៏ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំផងដែរ។

ចំនួនសិស្សតាមនិទ្ទេសនីមួយៗ
ចំនួនសិស្សតាមនិទ្ទេសនីមួយៗ

ក្នុងចំណោមសិស្សបាក់ឌុបដែលប្រឡងជាប់ក្នុងឆ្នាំ២០២៤នេះ អ្នកបាននិទ្ទេសA មាន២២១៦នាក់ អ្នកបាននិទ្ទេសB មានជាង៩,៧ពាន់នាក់ អ្នកបាននិទ្ទេសC មានជាង២,២ម៉ឺននាក់ អ្នកបាននិទ្ទេសD មានជាង៣,៦ម៉ឺននាក់ អ្នកបាននិទ្ទេសE មានជាង៣,៥ម៉ឺននាក់។ បន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តសៀមរាប ដែលមានសិស្សជាប់និទ្ទេសA ច្រើនជាងគេ។ រាជធានីភ្នំពេញ មានសិស្សជាប់និទ្ទេសA ៦៩០នាក់ ហើយខេត្តសៀមរាប មានសិស្សជាប់និទ្ទេសA ២២១នាក់។

តួលេខសិស្សបាននិទ្ទេសA តាមរាជធានី-ខេត្ត
តួលេខសិស្សបាននិទ្ទេសA តាមរាជធានី-ខេត្ត

កាលពីឆ្នាំ២០២៣ មានសិស្សសរុបជាង១៣,៥ម៉ឺននាក់ ដែលប្រឡងបាក់ឌុប ដោយក្នុងនោះ អ្នកជាប់ មានជាង៩,៨ម៉ឺននាក់ ស្មើ៧២ភាគរយ ហើយអ្នកធ្លាក់ មានជាង៣,៦ម៉ឺននាក់ ស្មើ២៨ភាគរយ។ បើប្រៀបធៀបគ្នា ឆ្នាំ២០២៤ មានសិស្សប្រឡងបាក់ឌុបច្រើនជាងឆ្នាំ២០២៣តិចតួច គឺច្រើនជាងក្នុងរង្វង់១ពាន់នាក់។ អ្នកជាប់នៅឆ្នាំ២០២៤ មានច្រើនជាងឆ្នាំ២០២៣ ប្រមាណ៧ភាគរយ។ ចំពោះអ្នកបាននិទ្ទេសA ក្នុងឆ្នាំ២០២៤ បានកើនឡើងច្រើនជាងឆ្នាំ២០២៣ ចំនួន៥៤៣នាក់។ កាលពីឆ្នាំ២០២៣ អ្នកបាននិទ្ទេសA មាន១៦៧៣នាក់៕ 

សិស្សប្រឡងបាក់ឌុបឆ្នាំ២០២៤
សិស្សប្រឡងបាក់ឌុបឆ្នាំ២០២៤
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត