ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យ «ហាត់ក្បាច់គុនខ្មែរ» តាមសាកលវិទ្យាល័យ
Mao Sopha
21 តុលា 2024 06:39 AM

រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពាវនាវឱ្យនាំគ្នាផ្សព្វផ្សាយពីការហាត់ក្បាច់គុនខ្មែរ ឱ្យបានទូលំទូលាយនៅទូទាំងផ្ទៃប្រទេស រហូតដល់ទៅក្រៅប្រទេស។ ក្នុងប្រទេស ប្រមុខរាជរដ្ឋាភិបាល មិនត្រឹមតែចង់ឱ្យមានការហាត់គុនខ្មែរ ក្នុងជួរកងកម្លាំងប៉ូលិស-ទាហាន និងតាមក្លិបផ្សេងៗនោះទេ តែក៏គួរតែហូរទៅដល់សាលារៀន ឬរហូតដល់សាកលវិទ្យាល័យផងដែរ។

កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤

ក្នុងពិធីបិទការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ដែលកំពុងឈរថ្លែងសារ បានងាកទៅរក លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គុយនៅខាងក្រោយ ហើយណែនាំដូច្នេះថា៖«ឯកឧត្តម ហង់ជួន ណារ៉ុន! សាកលវិទ្យាល័យ មានក្លិបមានអីហាត់ក្បាច់គុនខ្មែរថែមទៀត ដើម្បីប្រើប្រាស់ឱ្យបានច្រើន ផ្សព្វផ្សាយឱ្យបានច្រើន»។ តាមការសង្កេត សម្តេចធិបតី ហ៊ុន ម៉ាណែត ហាក់ចូលចិត្តខ្លាំង និងចង់លើកកម្ពស់ក្បាច់គុនខ្មែរ។ ពេលវិលមកពីការចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី ហើយក្រោយចុះពីយន្តហោះ​ សម្តេចក៏ទៅផ្លាស់សម្លៀកបំពាក់ និងទៅចូលរួមទស្សនាការប្រកួនក្បាច់គុនខ្មែរផ្ទាល់ អស់រយៈពេលប្រមាណ២ម៉ោង។ សម្តេចបង្ហាញពីអារម្មណ៍បន្ទាប់ពីបានទស្សនា បែបនេះថា៖«ខ្ញុំរំភើបសឹងស្រក់ទឹកភ្នែក»

កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤

សម្តេចថ្លែងថា តាមពិត សម្តេច​បានឆ្លៀតមើលការប្រកួតគុនខ្មែរតាមការផ្សាយផ្ទាល់ តាំងពីសម្តេចកំពុងស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី។ សម្តេចលើកឡើងពីការមើលឃើញផ្ទាល់នូវសកម្មភាពដែលអ្នកមើលខ្លះ ចេញក្បាច់ស្ទើរតែខ្លាំងជាងអ្នកប្រកួតលើសង្វៀនទៅទៀត ដោយរួមទាំងសម្តេចខ្លួនឯងផង ក៏វិះនឹងចេញក្បាច់ម្តងៗតាមគេដែរ។ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងទាំងសើចបែបនេះថា៖«អម្បាញ់មិញ ខ្ញុំអង្គុយ ដល់ដាក់អារម្មណ៍ខ្លាំងទៅ ចង់រង្គើកៅអីដែរ តែខំទប់ខ្លួន»។ ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ផ្តល់ «ពានរង្វាន់សម្តេចបវរធិបតី» គឺជាការប្រកួតលើកទី១ ហើយក៏ជាការផ្តួចផ្តើមពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែរ។ មានក្បាច់ខ្មែរជាច្រើនប្រភេទ ដូចជា ប្រដាល់គុនខ្មែរ ល្បុក្កតោ យុទ្ធក្រមខម ក្រពើហា ខ្លាក្រាប ស្រងែពែន និងចំបាប់ បុរាណ ជាដើម ដោយក្បាច់គុនខ្លះទៀត យុវជនបច្ចុប្បន្នពុំធ្លាប់ឃើញនោះ ត្រូវបានបង្ហាញក្នុងពិធីប្រកួតនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លាតត្រដាងថា មានបំណងចង់រៀបចំការប្រកួតយុទ្ធគុនខ្មែរចម្រុះបែបនេះ តាំងពី៤-៥ឆ្នាំមុនមកម្ល៉េះ គឺតាំងពីសម្តេចធ្វើជាមេទ័ពជើងគោក។ សម្តេចបន្តថា គោលបំណងធំបំផុតក្នុងការរៀបចំកម្មវិធីប្រកួតកនេះ គឺចង់បង្ហាញពីភាពសម្បូរបែបនៃក្បាច់គុនខ្មែរ។ សម្តេចអះអាងដូច្នេះថា៖«ការប្រកួតនេះ ជាសុបិនរបស់ខ្ញុំមួយ ដែលក្លាយជាការពិត»

កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ កីឡាករ-កីឡាការិនី គ្រូបង្វឹក ព្រឹទ្ធាចារ្យដែលចេះក្បាច់គុនខ្មែរ និងអ្នកហាត់ក្បាច់គុនទាំងជនជាតិខ្មែរទាំងជនជាតិបរទេស បានជួបជុំគ្នា ដើម្បីហាត់សម និងត្រៀមខ្លួនចូលរួមប្រកួតយុទ្ធគុនខ្មែរចម្រុះជាផ្លូវការ ហើយពេលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅចូលរួមដោយមិនប្រាប់ជាមុន។ ក្នុងពិធីសំណេះសំណាលក្រៅផ្លូវការនាពេលនោះ ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា ការបង្កើតឱ្យមានពិធីប្រកួតក្បាច់គុនខ្មែរចម្រុះនេះ ក្រៅពីការផ្សព្វផ្សាយ នៅមានបំណងធំ១ទៀត គឺប្រមូលចងក្រងក្បាច់គុនខ្មែរទាំងអស់ទុកជាឯកសារ (ព្រោះកម្មវិធីប្រកួតនេះ ប្រមូលផ្តុំដោយអ្នកចេះក្បាច់គុនខ្មែរពីគ្រប់ទិសទី)៕

កាលបរិច្ឆេទ ១៦/១០/២០២៤
កាលបរិច្ឆេទ ១៦/១០/២០២៤
កាលបរិច្ឆេទ ១៦/១០/២០២៤
កាលបរិច្ឆេទ ១៦/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
កាលបរិច្ឆេទ ២០/១០/២០២៤
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត