ក្រសួងអំពាវនាវឱ្យម្ចាស់រថយន្តធំៗបញ្ឈប់ការដឹកទំនិញលើសកំណត់ បើមិនចង់ឱ្យប៉ះពាល់ដល់ការប្រកបរបរ
L
Linda Sorn
26 កញ្ញា 2024 08:37 AM

ខេត្តកំពង់ស្ពឺ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃពុធ បានស្នើឱ្យម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ ឱ្យបញ្ឈប់ការដឹកជញ្ជូនផ្ទុកធ្ងន់ៗលើសទម្ងន់ ដែលអាចនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន…។

ការអំពាវនាវនេះ ធ្វើឡើងក្រោយក្រសួងសាធារណការ ឃាត់បានរថយន្តដែលផ្ទុកទំនិញធ្ងន់ៗជាបន្តបន្ទាប់ ជាក់ស្តែង កាលពីថ្ងៃទី២៥កញ្ញា ក្រោមការដឹកនាំរបស់ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជាលទ្ធផល ក្រុមការងារត្រួតពិនិត្យបានយានយន្តចំនួន២គ្រឿង មានបំពាក់ឡូហ្គោ TH, HC ដឹកទំនិញស្ករស បានផ្ទុកទម្ងន់សរុបចន្លោះពី៥៤តោន ដល់៨៩តោន លើសទម្ងន់កម្រិតកំណត់ ចន្លោះពី១៩តោន ដល់៤៤តោន គិតជាភាគរយ គឺលើសចន្លោះពី៥៤ភាគរយ ដល់៩៨ភាគរយ ដែលត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល០១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ បើកបរលើបណ្តាញផ្លូវថ្នល់។

ហេតុនេះ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដែលប្រកបរបរដឹកជញ្ជូនទំនិញ ត្រូវចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់រថយន្ត ជាពិសេស មិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន១ឆ្នាំ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមហ៊ុននោះឡើយ។ កាលពីកន្លងទៅ បញ្ហានេះ ក្រសួងនៅតែឃាត់បានរថយន្តដឹកទំនិញលើសកំណត់ជាហូរហែ ជាក់ស្តែងដូចកាលពីកំលុងឆមាសទី១ នៃឆ្នាំ២០២៣ រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន១១២២គ្រឿង នៃរថយន្តត្រួតពិនិត្យសរុប ១ ៣១២ ៥៧៩គ្រឿង ត្រូវបានផាកពិន័យ។

គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​ត្រូវអនុញ្ញាតតាមប្រភេទយានយន្តដូចជា​ យានយន្តភ្លៅ២​ ទម្ងន់អនុញ្ញាត​១៦តោន យានយន្តភ្លៅ ​ ទម្ងន់អនុញ្ញាត​២៥តោន យានយន្តភ្លៅ ទម្ងន់អនុញ្ញាត​៣០តោន យានយន្តសណ្តោងរ៉ឺម៉ក ​ ឬសណ្តោងសឺមីរ៉ឺម៉ក​ដែលមានភ្លៅ ទម្ងន់អនុញ្ញាត​៤០តោន និងយានយន្តសណ្តោងរ៉ឺម៉ក​ ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមានភ្លៅ​ ឡើងទៅ​ ទម្ងន់អនុញ្ញាត​៤៥តោន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត