
រាជធានីភ្នំពេញ៖ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) សំដៅដល់បច្ចេកវិទ្យាដែលផ្តោតសំខាន់លើការតភ្ជាប់ទំនាក់ទំនងដោយប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ ប្រព័ន្ធទូរគមនាគមន៍ និងឧបករណ៍ជាជំនួយ ដូចជា អ៊ុនធឺណិត បណ្តាញឥតខ្សែ ទូរសព្ទដៃ កុំព្យូទ័រ Video Conference បណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ដំណើរការដែលព័ត៌មានត្រូវបានបង្កើត ចែកចាយ ទាញយក រៀបចំ និងរក្សាទុកព័ត៌មាននៅក្នុងទម្រង់ឌីជីថល។
ដំណើរវិវត្តន៍នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ត្រូវបានបែងចែកជា ៥ ដំណាក់កាលសំខាន់ៗ ដូចជា៖
Pre-Machanical Period ចន្លោះឆ្នាំ៣០០ BCE - ១៤៥០៖ នៅក្នុងដំណាក់កាលនេះ មនុស្សជាតិធ្វើទំនាក់ទំនងគ្នាតាមរយៈការប្រើប្រាស់ ពាក្យ និងរូបភាពដែលគូរលើជញ្ជាំងក្នុងរូងភ្នំ ដែលនេះត្រូវបានកំណត់ថា ជាវិធីសាស្ត្រដំបូងបង្អស់ ដែលមនុស្សប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នា ហើយ ក្រោយមកមនុស្សបានងាកមកប្រើប្រាស់ក្រដាសសម្រាប់ជាការទំនាក់ទំនង ដោយការផ្ញើសំបុត្រទៅវិញទៅមក ព្រមទាំងប្រើប្រាស់ដើម្បីសរសេរនូវរាល់ ហេតុការណ៍សំខាន់ៗ និងការកត់ត្រាព័ត៌មាននានា។

Machanical Period ចន្លោះឆ្នាំ១៤៥០ - ១៨៤០៖ សម្រាប់ដំណាក់កាលនេះត្រូវបានកំណត់ថាជាការចាប់ផ្តើមប្រើប្រាស់នូវ ម៉ាស៊ីនសម្រាប់ការរក្សាព័ត៌មាន និងទំនាក់ទំនង ដោយនៅក្នុងឆ្នាំ១៨៣៧ Eelectic Telegraph ត្រូវបានបង្កើតឡើងដោយ លោក Charles Wheatstone ដែលម៉ាស៊ីននេះមានសមត្ថភាពក្នុងការអនុញ្ញាតឱ្យអ្នក ប្រើប្រាស់អាចរក្សាទុកព័ត៌មានដែលមានភាពរហ័ស និងងាយស្រួល។ ក្រោយមកនៅក្នុងឆ្នាំ១៨៥៨ គេសង្កេតឃើញមានការបង្កើត និងប្រើប្រាស់ Telegraph Cable ក្នុងគោលបំណងធ្វើការភ្ជាប់ការទាក់ទងរវាងសហរដ្ឋ អាមេរិក និងចក្រភពអង់គ្លេស។
Electromechanical Period ចន្លោះឆ្នាំ១៨៤០ - ១៩៤០៖ កំឡុងពេលនេះត្រូវបានអ្នកជំនាញចាត់ទុកថាជាយុគសម័យ ថ្មីនៃការធ្វើទំនាក់ទំនង ដោយគេសង្កេតឃើញនូវការបង្កើតឡើងនូវឧបករណ៍ ដែលដំណើរការដោយអគ្គិសនីសម្រាប់ធ្វើការទំនាក់ទំនង ដែលនេះបាន ជំរុញលទ្ធភាពនៃការទទួលបាន, ចែកចាយ និងផលិតព័ត៌មានឱ្យកាន់តែ មានភាពរីកដុះដាល។ នៅក្នុងអំឡុងពេលនោះ គេសង្កេតឃើញមានការ បង្កើតនូវ Telegraph ដែលអនុញ្ញាតឱ្យការបញ្ជូនព័ត៌មានក្នុងរយៈចម្ងាយ ឆ្ងាយ ហើយនៅក្នុងយុគស័យនេះ ក៏ជាអំឡុងពេលមួយដែលទូរសព្ទបាន លេចចេញជារូបរាងដំបូងនៅក្នុងឆ្នាំ១៨៧៦ ដែលបានអនុញ្ញាតឱ្យអ្នក ប្រើប្រាស់អាចធ្វើការទំនាក់ទំនងគ្នាពីចម្ងាយឆ្ងាយបាន។

Electronic Period ចន្លោះឆ្នាំ១៩៤០ - បច្ចុប្បន្ន៖ នៅក្នុងដំណាក់កាលនេះ គេសង្កេតឃើញមានការបង្កើតឡើងនូវរបកគំហើញ ថ្មីជាច្រើន ជាក់ស្តែង ម៉ាស៊ីនគណនាអេឡិចត្រូម៉ាញេទិក, Transistor ដំបូង បង្អស់ដែលបានលេចចេញជារូបរាងនៅក្នុងឆ្នាំ១៩៤៧ និងកុំព្យូទ័រផ្ទាល់ខ្លួន (Personal Computer) ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៥។ ទន្ទឹមនឹងនេះ គេក៏បានរកឃើញនូវការអភិវឌ្ឍបច្ចេកវិទ្យាបន្ទះឈីប និងការផលិតថាសម៉ាញេទិកសម្រាប់ការរក្សាទុកឯកសារ និងទិន្នន័យ ព្រមទាំង វត្តមានរបស់ Microprocessor ដែលអាចធ្វើការកំណត់មុខងារជាច្រើន និងមានសមត្ថភាពក្នុងការទទួលយកទិន្នន័យក្នុងទម្រង់ជាឌីជីថល និងធ្វើការរក្សាទុកព័ត៌មានទៅក្នុងអង្គចងចាំ។ នៅក្នុងឆ្នាំ១៩៦៩ អ៊ីនធឺណិតក៏បាន បង្ហាញវត្តមានឡើង និងត្រូវបានចាត់ទុកថាជារបត់សំខាន់មួយនៃការអភិវឌ្ឍ ក្នុងវិស័យគមនាគមន៍ និងព័ត៌មាន ដោយអ៊ីនធឺណិតអនុញ្ញាតឱ្យមានការបង្កើត នូវបណ្តាញទំនាក់ទំនងសង្គម និងបានជំរុញនូវការវិវត្តរបស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានឱ្យកាន់តែមានភាពជឿនលឿនរហូតមកដល់បច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា គោលដៅធំរបស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទាំងនេះ គឺដើម្បីកែលម្អនូវលទ្ធភាពទទួលបានព័ត៌មាន និងធ្វើឱ្យទំនាក់ទំនងរវាងមនុស្សជាមួយមនុស្សពីមនុស្សជាមួយម៉ាស៊ីន និងម៉ាស៊ីនជាមួយម៉ាស៊ីនឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ជាងមុន៕



