ដំណឹងល្អ..! អ្នកចង់ទៅលេង«ប្រាសាទតាមាន់ និងតាក្របី» រដ្ឋបាលខេត្តនឹងដាក់មគ្គុទ្ទេសក៍ឥតគិតថ្លៃ
អុន សម្ផស្ស
17 កក្កដា 2024 05:30 PM

ខេត្តឧត្តរមានជ័យ៖ ជាដំណឹងល្អសម្រាប់សាធារណជន ក៏ដូចជាភ្ញៀវទេសចរដែលចូលចិត្តដើរកម្សាន្តតាមប្រាសាទបុរាណ រដ្ឋបាលខេត្តឧត្តរមានជ័យនឹងរៀបចំមគ្គុទ្ទេសក៍រង់ចាំជូនទៅកម្សាន្តនៅ «ប្រាសាទតាមាន់ និងប្រាសាទតាក្របី»ដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់ចៅហ្វាយខេត្តឧត្តរមានជ័យថ្មី ឯកឧត្តម មាន ចាន់យ៉ាដា…។

រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា

អភិបាលខេត្តថ្មីរូបនេះបញ្ជាក់ថា៖«..រដ្ឋបាលខេត្តឧត្តរមានជ័យនឹងរៀបចំអ្នកមគ្គុទ្ទេសក៍ រង់ចាំជូនបងប្អូនចូលទស្សនាប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយឥតគិតថ្លៃ..»។ បន្ថែមលើនោះ លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅទស្សនាប្រាសាទដែលជាកេរ្តិ៍តំណែលដូនតា ស្ថិតនៅលើទឹកដីភាគឧត្តរនៃប្រទេសកៀកព្រំដែនកម្ពុជា-ថៃ។ ប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានចម្ងាយពីទីរួមក្រុងសំរោង៤៨គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៥៦។

រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា

ប្រាសាទនេះ ត្រូវបានចែកចេញជាពីរ គឺប្រាសាទតាមាន់ធំ និងតាមាន់តូច ហើយមានចម្ងាយពីគ្នាជិត២គីឡូម៉ែត្រ។ ឯកសារមួយចំនួនបញ្ជាក់ថា ប្រាសាទតាមាន់កសាងឡើងក្នុងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (ឆ្នាំ១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២(១០៥០-១០៦៦)។ ប្រាសាទតាមាន់ធំមានទំហំ៦០X៦០ម៉ែត្រ សាងសង់អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែក ត្រូវបានចុះបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រីឯប្រាសាទតាក្របី មានទីតាំងស្ថិតនៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សរ៍ទី១១ ដល់ទី១៣ កសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច។

រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា

គួរកត់សម្គាល់ថា កន្លងទៅភ្ញៀវទេសចរហាក់តែងមើលរំលង ប្រាងប្រាសាទតាមាន់ និងតាក្របី ដ្បិតទីនោះចាប់ផ្តើមល្បីល្បាញក្រោយពេល ទាហានកម្ពុជា និងថៃ មានការវាយប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងប្រាសាទតាក្របី។ កាលនោះនៅលើប្រាសាទតាក្របី មានទាហានថៃ និងទាហានខ្មែរយាមល្បាតការពារ។ ដូច្នេះ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទ ហើយប្រាប់ដំណឹងអំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ យ៉ាងណាគេរំពឹងថា ក្រោយអភិបាលខេត្តឧត្តរមានជ័យថ្មី ជាអតីតអភិបាលរងរាជធានីភ្នំពេញ ចូលកាន់តំណែងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ទៅរៀបចំឱ្យមានអ្នកនាំភ្ញៀវឡើងទៅប្រាសាទនោះ ពលរដ្ឋកម្ពុជាអាចរួមគ្នាទៅទស្សនាប្រាសាទខ្មែរទាំងនោះដោយទំនុកចិត្ត។ ជំរុញឱ្យចំនួនភ្ញៀវជាតិ និងអន្តរជាតិកើនឡើងនៅតំបន់នោះផងដែរ៕

រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
រូបភាព៖ ផេកឯកឧត្តម មាន ចាន់យ៉ាដា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត