
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៧នាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណី លួច និងទទួលផលចោរកម្ម។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី១៤កក្កដា ឆ្នាំំ២០២៤...។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១១កក្កដា ឆ្នាំំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូង កម្លាំងជំនាញបានបើកការស្រាវជ្រាវរហូតឈាន់ដល់ការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅគោលដៅផ្សេងៗគ្នា សរុបចំនួន៧នាក់រួមមាន៖ ទី១.ឈ្មោះ ភិន បូរី អាយុ១៩ឆ្នាំំ, ទី២.ឈ្មោះ សន សុភក្រ្ដ អាយុ២៤ឆ្នាំំ, ទី៣.ឈ្មោះ យាន រស្មី អាយុ២៣ឆ្នាំំ និងទី៤.ឈ្មោះ គឿម និស្ស័យ អាយុ២៥ឆ្នាំំ, ទី៥.ឈ្មោះ ជា សុផាន់ណា អាយុ១៦ឆ្នាំ, ទី៦.ឈ្មោះ សល់ បញ្ហា អាយុ១៧ឆ្នាំំ និងទី៧.ឈ្មោះ អ៊ូ ឯករាជ អាយុ១៦ឆ្នាំំ។

ដោយឡែក សម្ភារដកហូតបានរួមមាន៖ ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១AC-៤៣៤២, ម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១BY-0៧0៦, ម៉ាក Honda Scoopy ពណ៌ស មិនមានស្លាកលេខ, ម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំំ២០២៤ ពាក់ស្លាកលេខតាកែវ ១AD-០៣២០ និងស្លាកលេខម៉ូតូ ចំនួន៤។ បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់...៕









