នគរបាលក្រុងពោធិ៍សាត់ចាប់ក្រុមក្មេងចំនួន៤នាក់ ដែលតែងបង្ហោះម៉ូតូតាមទីសាធារណ:ជារឿយៗ
ហាក់ អ៊ីឌី
09 កក្កដា 2024 11:30 AM

ពោធិ៍សាត់៖ យុវជនចំនួន៤នាក់ ត្រូវបាននគរបាលក្រុងពោធិ៍សាត់ចាប់ខ្លួន ក្រោយធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណ:ចំនួន២លើកផ្ទួនៗគ្នា កាលពីវេលាម៉ោង១៥ៈ៥៩នាទីថ្ងៃទី០៨កក្កដា ឆ្នាំ២០២៤...។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដែលបានបញ្ជាឱ្យកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានធ្វើការស្រាវជ្រាវ និងឃាត់បានក្មេងទំនេីងចំនួន៤នាក់រួមមាន៖ ១-ឈ្មោះ ខេង វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់។ ២-ឈ្មោះ នូ លីយុង ភេទប្រុស អាយុ១៥ឆ្នាំ មានមុខរបររត់តុ ស្នាក់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ៣-ឈ្មោះ សុង សិទ្ធស័ក ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងទី៤-ឈ្មោះ កៅ ស៊ីផុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់។

ដោយឡែក ចំពោះវត្ថុតាងដកហូតបានរួមមាន៖ ១-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់១M៨១៤១ (ម៉ូតូបង្ហោះ)។ បច្ចុប្បន្នក្រុមក្មេងទំនេីងទាំង៤នាក់ ​មាន២នាក់ត្រូបានធ្វើកិច្ចសន្យាអប់រំ ដោយស្ថិតក្នុងវ័យអនិតិជន ចំណែកយុវជន២នាក់ទៀត ត្រូវកសាងសំណុំរឿងបញ្ចូនបន្តទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រាយករណ៍ដោយ៖ វិឆ័យ ប៉ៃលិន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត