ទំនេរអត់ការធ្វើក្មេងទំនើងជិត១០នាក់បង្ហោះម៉ូតូតាមផ្លូវ​​បង្កអណាធិបតេយ្យត្រូវសមត្ថកិច្ចហៅដុះក្អែល
យិត​​ ស្រីល័ក្ខ
14 កុម្ភៈ 2024 05:00 AM

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចស្រុកថ្មគោល​​​​ បានចុះបង្រ្កាបឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កភាពអណាធិបតេយ្យក្នុងមូលដ្ឋានចំនួន០៨នាក់ កាលពីថ្ងៃទី១៣​​ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុម១០ ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល​​ ខេត្តបាត់ដំបង។

រូបភាពតំណាង
រូបភាពតំណាង

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៣កុម្ភៈម្សិលមិញ កម្លាំងជំនាញសហការជាមួយ កម្លាំងប៉ុស្ដិ៍អន្លង់រុន  និងប្រជាការពារ ឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូបានចំនួន០៨នាក់រួមមាន៖  ទី១.ឈ្មោះ វុធ រ៉ា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល (អ្នកបង្ហោះម៉ូតូ),  ទី២.ឈ្មោះ វ៉ន វណ្ណៈ ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល (អ្នកបង្ហោះ),​​ ទី៣.ឈ្មោះ សាវឿត ជីវ័ន្ត ភេទប្រុសអាយុ ១៣ឆ្នាំ​​ រស់នៅភូមិទំនាប  ឃុំតាម៉ឺន ស្រុកថ្មគោល (អ្នកបង្ហោះ), ទី៤.ឈ្មោះ ម៉ន ដាមិច ភេទប្រុស​​​​​​ អាយុ១៣ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល (អ្នកជិះពីក្រោយ), ទី៥.ឈ្មោះ គឹម គង់ ភេទប្រុស​​ អាយុ១៤ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល(អ្នកជិះពីក្រោយ), ទី៦.ឈ្មោះ វ៉ុន ភីឈៀង ភេទប្រុស​​ អាយុ១៤ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល (អ្នកជិះពីក្រោយ), ទី៧.ឈ្មោះ ចក់ សុខអាន ភេទប្រុសអាយុ ១៣ឆ្នាំរស់នៅភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល(អ្នកជិះពីក្រោយ),ទី៨.ឈ្មោះ រិទ្ធ ជីវ័ន្ត ភេទប្រុស អាយុ១៤ឆ្នាំ​​​​ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល (អ្នកជិះពីក្រោយ)។​​

ប្រភពដដែលបានឱ្យដឹងបន្តថា​ វត្ថុតាងដកហូតបានមានម៉ូតូចំនួន០៣គ្រឿង៖ម៉ាកហុងដាសេ១២៥ស៊េរី២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១AJ-៨៥៥៤, ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី២០១៥ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង ១V-០៧២៥, ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១AE-៦៣២៦។ ​​បច្ចុប្បន្នក្រោយការសាកសួរកម្លាំងជំនាញបានអប់រំ​ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលយកទៅអប់រំបន្តរួចឱ្យត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ។ យ៉ាងណាមិញនេះ ជាសកម្មភាពមិនល្អនិយាយរួមគំរូអាក្រក់តែម្ដង ដូច្នេះសង្ឃឹមថាប្អូនៗមិនគួរយកគំរូតាមក្មេងៗទាំង៨នាក់ខាងលើនេះទ្បើយ។ គួរយកពេលទំនេរធ្វើអ្វីដែលល្អដល់សង្គមក៏ដូចជាគ្រួសារវិញល្អជាងការដែលនាំគ្នាទៅបង្ហោះលេងតាមផ្លូវសាធារណៈនោះជារឿងមិនគួរសោះ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃផ្សេងទៀតដែលធ្វើដំណើរតាមផ្លូវផងដែរ៕​​

រាយការណ៍ដោយ៖​​ ភ្នាក់ងារ ខេត្តបាត់ដំបង

រូបភាពដំណាង
រូបភាពដំណាង
រូបភាពដំណាង
រូបភាពដំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត