យុវជន២នាក់ឆក់ទូរសព្ទជនបរទេសបានសម្រេច តែជាប់ខ្នោះក៏បានសម្រេច​
ហាក់ អ៊ីឌី
01 កក្កដា 2024 02:30 PM

រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌប្រដេញតាមកក្របួចបានភ្លាមៗ ក្រោយធ្វើសកម្មភាព ឆក់ទូរសព្ទជនបរទេសបានសម្រេច នៅក្នុងសង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

ប្រតិបត្តិការនេះធ្វើឡើងដោយ អនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាល លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ១៣ ស្រាបតែប្រទះឃើញជនសង្ស័យ ចំនួន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ  ភ្នំពេញ 1AH-5487 បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសរងគ្រោះ  ជាជនជាតិកូរ៉េ។

ភ្លាមនោះកម្លាំងជំនាញប្រដេញ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ទី១ ជនសង្ស័យឈ្មោះ គួក ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។ ទី២ ជនសង្ស័យឈ្មោះ មុំា ប្រុសវ័ន្ត ភេទប្រុសអាយុ១៦ឆ្នាំ ពួកទាំង២នាក់ ស្នាក់នៅភូមិព្រែថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឡែកសម្ភារដកហូតមាន ម៉ូតូ១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-5487 (របស់ជនសង្ស័យ)។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតា កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ចូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

មុំា ប្រុសវ័ន្ត ភេទប្រុសអាយុ១៦ ឆ្នាំ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត