អាវុធហត្ថខេត្តបាត់ដំបងចាប់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធករណីទន្ទ្រានដីព្រៃលិចទឹក
អុន សម្ផស្ស
25 មិថុនា 2024 11:45 PM

ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីបទល្មើសធនធានធម្មជាតិ គាស់កកាយឈូសឆាយដីព្រៃរបស់រដ្ឋក្នុងដែននេសាទដោយគ្មានច្បាប់អនុញ្ញាត...។

អាវុធហត្ថស្រុកឯកភ្នំ អះអាងថា កិច្ចប្រតិបត្តិការចុះឃាត់ជនសង្ស័យទាំង៦នាក់ខាងលើនោះ ធ្វើឡើងនៅវេលាម៉ោង៩:៣០នាទីព្រឹកថ្ងៃទី២៥មិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនសង្ស័យទាំង៦នាក់រួមមាន៖ ទី១.ឈ្មោះ សុខ ឡា ភេទប្រុស អាយុ២១ឆ្នាំ។ ទី២.ឈ្មោះ ភាព ភា ភេទប្រុស អាយុ២១ឆ្នាំ។ ទី៣.ឈ្មោះ រិត ហៀត ភេទប្រុស អាយុ២៤ឆ្នាំ។ ទី៤.ឈ្មោះ ឆប ឈុនលី ភេទប្រុស អាយុ៣១ឆ្នាំ។ ទី៥.ឈ្មោះ ប៊ាន ហុកតេ ភេទប្រុស អាយុ៤២ឆ្នាំ និងទី៦.ឈ្មោះ រ៉ូន រើន ភេទប្រុស អាយុ ៤៧ឆ្នាំ។

ចំពោះវត្ថុតាងរឹបអូសបានរួមមាន៖ អេស្កាវ៉ាទ័រ២គ្រឿង។ ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាននាំយកទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ដើម្បីប្រគល់ឱ្យមន្ត្រីជំនាញជលផលចាត់ការបន្តតាមនីតិវិធីច្បាប់៕ រាយការណ៍ដោយ៖ វិឆ័យ បាត់ដំបង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត