និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជម្រាបជូនអ្នកពាក់ព័ន្ធ ស្តីពីការសម្រេចលុបអាជ្ញាបណ្ណអាជីវកម្មក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប
អាន ប៊ុនរ័ត្ននៈ
19 មិថុនា 2024 02:30 AM

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ស្តីពីការលុបឈ្មោះក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ខូអិលធីឌី (BONNA REALTY  GROUP CO.,LTD.) ផ្តល់សេវាកម្មអចលនវត្ថុ ចេញពីបញ្ជីអាជ្ញាបណ្ណដែលចេញដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ...។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ន.អ.ប. បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«សូមជម្រាបជូនដល់បុគ្គលពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ន.អ.ប. សម្រេចលុបឈ្មោះក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ខូអិលធីឌី (BONNA REALTY  GROUP CO.,LTD.) ផ្តល់សេវាកម្មអចលនវត្ថុ ដែលចេញដោយ ន.អ.ប. ចេញពីអាជ្ញាបណ្ណក្រុមហ៊ុនផ្តល់សេវាកម្មភ្នាក់ងារអចលនវត្ថុ និងវាយតម្លៃអចលនវត្ថុ ដែលចេញដោយ ន.អ.ប.។»

ចំពោះ ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប គឺមានអត្តសញ្ញាណដូចខាងក្រោម៖ កាន់អគ្គលេខអាជ្ញាបណ្ណ EV-07-001 ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០, EV-07-001-01 ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០, EV-07-001-02 ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និងមានអាសយដ្ឋានផ្ទះលេខ១២៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, និងស្ថិតនៅផ្លូវ៦A ភូមិទ្វារថ្មី សង្កាត់ជ្រាវ ខណ្ឌសៀមរាប ក្រុងសៀមរាប, និងស្ថិតនៅផ្ទះលេខ៩៩ ផ្លូវឯករាជ្យ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបុគ្គលពាក់ព័ន្ធជាមួយក្រុមហ៊ុនខាងលើជ្រាបជាព័ត៌មាន..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត