ឡោមព័ន្ធទីតាំងក្លឹបកម្សាន្ត «ប៉ាវលីជីង» ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់​​ ពាក់ព័ន្ធករណីបង្កប់សេវាផ្លូវភេទ
ហាក់ អ៊ីឌី
2 ឆ្នាំមុន

​ភ្នំពេញ៖ យ៉ាងហោចមនុស្សប្រុសស្រីជិត២០០នាក់ត្រូវកម្លាំងនគរបាលជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោកឃាត់ខ្លួន ពាក់ព័ន្ធករណីលួចលាក់បម្រើសេវាផ្លូវភេទ នៅចំណុចទីតាំងក្លឹបកម្សាន្តយីហោ ប៉ាវលីជីង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹង មុនឈានដល់ការបង្រ្កាប់ទីតាំងខាងលើ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃទទួលបានសេចក្ដីរាយការណ៍ និងធ្វើការស៊ើបអង្កេត ច្បាស់លាស់ថាទីតាំងក្លឹបយីហោ ប៉ាវលីជីង នេះពិតជាលួចលាក់បម្រើសេវាផ្លូវភេទពិតប្រាកដ ទើបសុំគោលការណ៍ដាក់កម្លាំងឡោមព័ន្ធតែម្ដង។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៩៤នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ។​​ បច្ចុប្បន្ន មនុស្សប្រុសស្រីជិត២០០នាក់នេះត្រូវបាននគរបាលបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត