ពិតជាសាហាវណាស់! កូនតិ.រ.ច្ឆា.ន.ខឹ.ងឪពុកស្តីប្រដៅ ទាញត្រសេះកា.ប់.ក្បា.ល.ស្លា.ប់ភ្លាមៗ
ហាក់ អ៊ីឌី
10 មិថុនា 2024 04:00 AM

ខេត្តកំពង់ធំ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយធ្វើសកម្មភាពកាប់ឪពុកបង្កើតរបស់ខ្លួននៅចំណុចអូរដងដឹង ក្រុមហ៊ុន CRCK1 ស្ថិតនៅភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៩មិថុនា ឆ្នាំ២០២៤...។

យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ គង់ ឈី ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សញៀនថ្នាំ បានយកត្រសេះ (ស្រដៀងពូថៅ) កាប់ទៅលើជនរងគ្រោះដែលត្រូវជាឪពុកបង្កើតរបស់ខ្លួន ឈ្មោះ សឹង គង់ អាយុ៦២ឆ្នាំ ចំក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ សមត្ថកិច្ចបន្តថា​ នៅចំពោះមុខកម្លាំងជំនាញជនសង្ស័យសារភាពថា មុខឈានដល់ការធ្វើសកម្មភាពបែបនេះ គឺដោយសាររូបគេខឹងនឹងឪពុកដែលតែងស្តីប្រដៅអប់រំណែនាំកុំឱ្យដើរផឹកស៊ីច្រើនដងពេក។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ចូនបន្តទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ទោះយ៉ាងណា មហាជនបានសម្ដែងក្ដីអាណិតអាសូរជាពន់ពេកចំពោះបុរសជាឪពុកដែលត្រូវកូនប្រុសតិរច្ឆានកាប់សម្លាប់យ៉ាងរន្ធត់។ នេះហើយជាឥទ្ធិពលនៃគ្រឿងញៀន ដែលបានធ្វើឱ្យមនុស្សបាត់បង់ស្មារតី លែងស្គាល់ខុសត្រូវ ភ្លេចគិតដល់គុណទោស និងលែងស្គាល់សូម្បីឪពុកម្តាយ បងប្អូន កូនក្មួយ ហ៊ានលើកដៃកាប់សម្លាប់ឪពុក ដែលគ្រាប់តែធ្វើការទូរហ្មានប្រៀនប្រដៅឱ្យខ្លួនដើរឆ្ងាយពីអំពើអបាយមុខ។ បើតាមព្រះធម៌នៃព្រះបរមគ្រូនៃយើង បានលើកឡើងថា ជនដែលសម្លាប់មាតាបិតា ព្រះប្រោសមិនរួចទេ ដូច្នេះ សូមមនុស្សប្រុសស្រីទាំងហ្លាយ ជាពិសេស យុវជន-យុវនារី ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន បើពុំដូច្នោះទេ គឺអាចមានលទ្ធផលដូចជាកូនតិរច្ឆានអប្រិយខាងលើនេះជាក់ជាពុំខានឡើយ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត