តស់! មកស្គាល់កីឡាករបាល់ទាត់៥រូបដែលរកប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងឆ្នាំ២០២៤
ហៀប ស៊ីថេត
03 មិថុនា 2024 09:15 AM

បាល់ទាត់៖ ប្រសិនបើអ្នកឆ្ងល់ថា តើនរណាជាកីឡាករបាល់ទាត់ដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងឆ្នាំ២០២៤? នេះគឺជាអត្ថបទ ឬវីដេអូសម្រាប់អស់លោកអ្នកធ្វើការស្វែងយល់។ ជាក់ស្តែង ពួកគេពិតជាអស្ចារ្យណាស់ មិនមែនគ្រាន់តែស៊ុតបញ្ចូលទីល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេ​កំពុង​ប្រមូល​ប្រាក់​យ៉ាងច្រើនសន្ធឹកសន្ធាប់ទាំង​ក្នុង​ និង​ក្រៅ​ទីលាន។ ថ្ងៃនេះ SBM News នឹងជម្រាបប្រាប់ពីកីឡាករបាល់ទាត់កំពូលទាំង៥រូបដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតក្នុងឆ្នាំ២០២៤នេះ...។

លំដាប់ទី៥ កីឡាករ ការីម ប៊ែនហ្ស៊ីម៉ា (Karim Benzema)៖ កីឡាករសញ្ជាតិបារាំង ការីម ប៊ែនហ្ស៊ីម៉ា បានបញ្ចប់ក្នុងបញ្ជីជាមួយនឹងប្រាក់ចំណូល១០៦លានដុល្លារសហរដ្ឋអាម៉េរិក។ កីឡាករវ័យ៣៦ឆ្នាំរូបនេះ គឺជាកីឡាករឆ្នើមសម្រាប់ក្រុមជម្រើសជាតិបារាំងចំនួន៤លើក និងបានឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ២០២២ ជាកីឡាករល្អបំផុតរបស់ពិភពលោក។ ប៊ែនហ្ស៊ីម៉ា ក៏ធ្លាប់ឈ្នះពានរង្វាន់ UEFA Nations League ឆ្នាំ២០២១ ជាមួយក្រុមជម្រើសជាតិបារាំងផងដែរ។ ខ្សែប្រយុទ្ធមុតស្រួចពាក់លេខ៩ របស់បារាំងរូបនេះ ទទយលបានភាពជោគជ័យជាខ្លាំងក្នុងក្លឹប Lyon និងក្រុមអធិរាជ-សរៀលម៉ាឌ្រីដ (Real Madrid) មុនពេលផ្ទេរទៅក្លឹប Al-Ittihad របស់អារ៉ាប៊ីសាអូឌីត កាលពីខែមិថុនា ឆ្នាំ២០២៣។

កីឡាករ ខារីម ប៊ែនហ្ស៊ីម៉ា
កីឡាករ ខារីម ប៊ែនហ្ស៊ីម៉ា

លំដាប់ទី៤៖ កីឡាករ នេយម៉ា ជូនៀ (Neymar Junior)៖ ជាកីឡាករ​ជម្រើសជាតិប្រេស៊ីល ដែលមាន​ប្រាក់​ចំណូល១០៨លាន​ដុល្លារសហរដ្ឋអាម៉េរិក។ កីឡាករវ័យ៣២ឆ្នាំរូបនេះបានចុះកិច្ចសន្យាបន្តជាមួយក្លឹបបាល់ទាត់ Paris Saint-Germain ក្នុងខែឧសភា ឆ្នាំ២០២១ ប៉ុន្តែបន្ទាប់មកបានលោតទៅលេងឱ្យក្លឹប Al Hilal របស់អារ៉ាប៊ីសាអូឌីតក្នុងខែសីហា ឆ្នាំ២០២៣។ យ៉ាងណា កីឡាករ នេយម៉ា ជូនៀ បញ្ជាក់ថា នឹងចាកចេញពីក្លឹបAl Hilal នៅឆ្នាំក្រោយ។ ឥឡូវនេះ នេយម៉ា ជូនៀ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Puma បន្ទាប់ពីបានប្រកាសចាកចេញពីក្រុមហ៊ាន Jordan Brand របស់ក្រុមហ៊ុន Nike ក្នុងឆ្នាំ២០២០។

កីឡាករ ណីម៉ា ជូនៀ
កីឡាករ ណីម៉ា ជូនៀ

លំដាប់ទី៣៖ កីឡាករ គីលាន អ៊ឹមប៉ាបប៉េ (Kylian Mbappe)៖ ជាកីឡាករជម្រើសជាតិបារាំងអាយុ២៥ឆ្នាំ អាចរកចំណូលបាន១១០លានដុល្លារសហរដ្ឋអាម៉េរិក។ កីឡាកររូបនេះ ត្រូវបានគេចាត់ទុកថា ជាបេះដូងក្រុមជម្រើសជាតិបារាំង។ កាលពីឆ្នាំ២០១៨ នៅពេលគេមានអាយុ១៩ឆ្នាំ អ៊ឹមប៉ាបប៉េ បានក្លាយជាកីឡាករវ័យក្មេងបំផុតទីពីរ បន្ទាប់ពីប៉េឡេ (Pele) ដែលស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រ World Cup

កីឡាករ គីលាន អ៊ឹមបាបប៉េ
កីឡាករ គីលាន អ៊ឹមបាបប៉េ

លំដាប់ទី២៖ កីឡាករ លីអូណែល មេសស៊ី (Lionel Messi)៖ គឺជាកីឡាករជម្រើសជាតិអាហ្សង់ទីន ដែលរកបានចំណូល១៣៥លានដុល្លារសហរដ្ឋអាម៉េរិក។ កីឡាករដែលមានវ័យ៣៦ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ Ballon d'Or ជាកីឡាករបាល់ទាត់ល្អបំផុតរបស់ពិភពលោក៨សម័យកាល ក្នុងកំណត់ត្រា។ អតីតម៉ាស៊ីនរកគ្រាប់បាល់ឱ្យក្លឹបបាល់ទាត់ Barcelona រូបនេះ កំពុងផ្ញើជីវិតថ្មីលើវាលស្មៅក្លឹប Inter Miami បន្ទាប់ពីឈានជើងចាកចេញពីក្លឹប Paris Saint-Germain

 កីឡាករ លីអូណែល មេសស៊ី
កីឡាករ លីអូណែល មេសស៊ី

លំដាប់ទី១៖ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo)៖ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានឈរនៅលើកំពូលតារាងជាមួយនឹងប្រាក់ចំណូលចំនួន២៦០លានដុល្លារសហរដ្ឋអាម៉េរិក ពោលគឺលើសប្រាក់ចំណូល លីអូណែល មេសស៊ី ពីរដងឯណោះ។ កីឡាករពិភពលោកឆ្នើមរូបនេះ បានស៊ុតបញ្ចូលទីកំណត់ត្រាពិភពលោកចំនួន១២៨គ្រាប់ សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់ចាប់ពីឆ្នាំ២០០៣មក។ គួរបញ្ជាក់ថា ខ្សែប្រយុទ្ធមុតស្រួចរបស់ក្លឹប Al Nassr រូបនេះ បានចុះកិច្ចសន្យាពេញមួយជីវិតជាមួយក្រុមហ៊ុន Nike ហើយក៏មានសម្លៀកបំពាក់ គ្រឿងប្រើប្រាស់ សណ្ឋាគារ និងកន្លែងហាត់ប្រាណម៉ាកយីហោរ CR7 ផ្ទាល់ខ្លួនផងដែរ៕

កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត