ករណីកា.ប់ស្ត្រីម្ចាស់បំណុលស្លា.ប់នៅខេត្តកណ្តាល អាជ្ញាធរកំពុងតាមចាប់ជនដៃដល់
អុន សម្ផស្ស
20 ឧសភា 2024 10:00 AM

ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្តាលកំពុងស្វះស្វែងតាមចាប់ជនដៃដល់ដែលកាប់ទៅលើស្ត្រីម្នាក់អំឡុងពេលចូលទៅទារលុយជំពាក់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងយ៉ាងរន្ធត់ កាលពីវេលាម៉ោង១៧:៣៥នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ផ្អែកតាមវីដេអូរបស់ជន​រងគ្រោះ​ដែលបានថតនៅមុនពេល​កើត​ហេតុបន្តិច ​បង្ហាញឱ្យឃើញថា ដំបូងឡើយស្ត្រីម្ចាស់បំណុលបាន​ចូលទៅទារ​លុយពីប្តីប្រពន្ធមួយគូដែលគេចវេះ​មិនទទួល​ខុស​ត្រូវសងលុយជំពាក់ យូរខែមកហើយ។ ក្នុងពេល​កំពុងជជែក​គ្នា​នោះ​ បុរ​ស​ជា​ជនស្ស័យជំពាក់លុយ បានទាញកាំបិតផ្គាក់មកដោយនិយាយថា​ជាប់​គុកក៏ជាប់គុកទៅ។ និយាយមិនទាន់ចប់ផង ក៏បានកាប់ទៅ​លើ​ជនរងគ្រោះផ្ទួនៗ ចំក្បាល និងកញ្ជឹងក ចំនួន៣កាំបិត បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង។ គួរជម្រាបថា ករណីកាប់សម្លាប់នេះកើតឡើងនៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ត្រូវជាកូនបំណុល ប្រាក់៣៦ម៉ឺនរៀល។ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ យ៉ាងណាមកទល់នឹងពេលនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលបានបញ្ជាឱ្យតាមចាប់ខ្លួនជនខាងលើនេះយកមកផ្តន្ទាទោសតាមច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត