ដើមរដូវវស្សាឆ្នាំនេះ កម្ពុជាមានភ្លៀងធ្លាក់មិនសូវច្រើន ប៉ុន្តែបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់អាចកើនឡើង
អុន សម្ផស្ស
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានជូនដំណឹងអំពីការព្យាករពីស្ថានភាពអាកាសធាតុដើមរដូវវស្សា ដែលគិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឃើញថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ ប៉ុន្តែបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតមានច្រើន..។

រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត

ក្រសួងបញ្ជាក់ថា បន្ទាប់ពីបានតាមដាន វិភាគ និងព្យាករពីស្ថានភាពអាកាសធាតុរបស់ក្រសួង ក៏ដូចជាពីបណ្តាស្ថាប័នអន្តរជាតិនានា ជាពិសេសអង្គការឧតុនិយមពិភពលោក(WMO) ឃើញថា ភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្ទប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ (El Niño)នឹងស្ថិតនៅ១០ភាគរយ។ រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral)នឹងកើនឡើងដល់៨៣ភាគរយនៅក្នុងខែឧសភា។ ហេតុនេះក្រសួងថា៖«តំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ទនៃកម្ពុជា នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ[..]បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន»

រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត

ដោយយោងលើស្ថានភាពអាកាសធាតុនោះ ក្រសួងធនធានទឹក ក្រើនរំឭកដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា ការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសតាមបណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

រូបភាព៖ អ៊ីនធើណេត
រូបភាព៖ អ៊ីនធើណេត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត