បង្ក្រាបក្លឹបកម្សាន្តមួយកន្លែងបន្លំចែកចាយនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ជាង១០០នាក់
ហ៊ែល កំសាន
01 មេសា 2024 12:30 PM

រាជធានីភ្នំពេញ៖ ​កម្លាំងសមត្ថកិច្ចចម្រុះ នៅម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា បានឆ្មក់ចូលបង្ក្រាបក្លឹបកម្សាន្តមួយកន្លែងឈ្មោះ ថាំង​ ហួយក្លឹប នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ព្រមទាំងបានឃាត់ខ្លួនជនបរទេសប្រុសស្រីប្រមាណជាង ១០០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ ប្រតិបត្តិការឆ្មក់ចូលបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង បន្ទាប់ពីអាជ្ញាធរកឃើញថាក្នុងក្លឹបកម្សាន្តខាងលើបានបន្លំចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន។

អាជ្ញាធរបង្រ្កាបក្លឹបកម្សាន្តបន្លំចែកចាយគ្រឿងញៀនយីហោ ឈ្មោះ ថាំង​ ហួយក្លឹប នៅយប់ថ្ងៃទី០១ ខែមីនា ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភព៖ internet 
អាជ្ញាធរបង្រ្កាបក្លឹបកម្សាន្តបន្លំចែកចាយគ្រឿងញៀនយីហោ ឈ្មោះ ថាំង​ ហួយក្លឹប នៅយប់ថ្ងៃទី០១ ខែមីនា ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភព៖ internet 

របាយការណ៍របស់អាជ្ញាធរចេញនៅថ្ងៃទី០១ខែមេសា បានបញ្ជាក់ថា ជនបរទេសជាង ១០០នាក់ ដែលបានឃាត់ខ្លួនមានជនជាតិចិន ជនជាតិវៀតណាម ក្នុងនោះក៏មានជនជាតិខ្មែរផងដែរ។ របាយការណ៍ដដែលបន្តថា បន្ទាប់ពីឃាត់ខ្លួនរួចអាជ្ញាធរបាននាំខ្លួនពួកគេមកសួរនាំ និងធ្វើតេស្តរកសារធាតុញៀនមុននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ដោយឡែក មេខ្លោងដែលលួចជួញដូរគ្រឿងញៀន អាជ្ញាធរក៏កំពុងបើកស្រាវជ្រាវដើម្បីនាំខ្លួនយកមកអនុវត្តទោសឱ្យខាងតែបាន។ សួមបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការដដែលនេះ អាជ្ញាធររឹបអូសគ្រឿងញៀនបានប្រមាណ៥គីឡូក្រាម។

អាជ្ញាធរបង្រ្កាបក្លឹបកម្សាន្តបន្លំចែកចាយគ្រឿងញៀនយីហោ ឈ្មោះ ថាំង​ ហួយក្លឹប នៅយប់ថ្ងៃទី០១ ខែមីនា ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភព៖ internet 
អាជ្ញាធរបង្រ្កាបក្លឹបកម្សាន្តបន្លំចែកចាយគ្រឿងញៀនយីហោ ឈ្មោះ ថាំង​ ហួយក្លឹប នៅយប់ថ្ងៃទី០១ ខែមីនា ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភព៖ internet 

សូមរំឭកថា កាលពីថ្ងៃទី១០ ខែមីនា ​អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀន បានឆ្មក់ចូលបង្ក្រាបក្លឹបកម្សាន្តមួយកន្លែងឈ្មោះ City of Starry Sky នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ និងបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន ៧៨នាក់។ រីឯកាលពី​ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីក្រដៀងគ្នានេះដែរ គឺអាជ្ញាធរបានបាន​ចុះ​បង្ក្រាប​ក្លឹប​កម្សាន្ត​ពីរ​ទីតាំងផ្សេងគ្នា ដោយកាលនោះមានក្លឹប​កម្សាន្ត​ណាំប៊ឺរណាញ (Number 9) ស្ថិតនៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន និង​ក្លឹប​កម្សាន្ត​ឌ្រីប​១៣ (DRIP13) ស្ថិតនៅ​សង្កាត់​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​មនុស្សប្រមាណ​២៤៧នាក់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត