ជនសង្ស័យជាង៨០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងចំណោមបទល្មើសជាង៣០នៅទូទាំងប្រទេស
ហ៊ែល កំសាន
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ភាពអសន្តិសុខសង្គម ដែលភាគច្រើនបង្កឡើងដោយ​ក្មេង​ទំនើងបានបង្កើតជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ​​រស់​នៅតាមមូលដ្ឋាន ដោយគេតែងសង្កេតឃើញករណី​កាប់ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​រហូត​បណ្តាលឱ្យមាន​អ្នករងគ្រោះ និង​រហូតដល់​ស្លាប់​ជា​បន្តបន្ទាប់ និងស្ទើរតែជាងរៀងរាល់ថ្ងៃ​។ ​មិនត្រឹមតែប៉ុណ្ណោះ ករណីឃាតកម្ម អំពើលួចឆក់ប្លន់ ការចរាចរគ្រឿងញៀន ក៏បានរួមចំណែក​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមមួយផ្នែកផងដែរ។

រូបតំណាង
រូបតំណាង

ទោះជាយ៉ាងណា ការយកចិត្តទុកដាក់របស់អាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការបង្រ្កាបបទល្មើសទាំងនោះ គឺជាកាតព្វកិច្ចចម្បងមួយ​ដើម្បី​ទប់ស្កាត់ភាព​ចលាចលក្នុងសង្គម ម្យ៉ាង​ដើម្បី​​ទប់ស្កាត់​កុំ​ឱ្យមាន​ភាពអសន្តិសុខ​ក្នុងសង្គម​។​ តាមរយៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ មីនា​ +ថា ត្រឹមតែមួយថ្ងៃ​ អាជ្ញាធរបានចេញធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅប្រទេសបានប្រមាណ៣៦ករណី និងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៨៥នាក់ឯណោះ។ អ្នកនាំពាក្យរងរូបនេះបន្តថា ក្នុងករណីព្រហ្មទណ្ឌ ដូចជា អំពើហិង្សា អំពើលួចប្លន់ អំពើឃាតកម្ម និង បង្ខាំងមនុស្សជំរិតទារប្រាក់ អាជ្ញាធរបានបង្ក្រាបបានចំនួន៩ករណី និងឃាត់ខ្លួនបានចំនួន ១៦នាក់។

រូបតំណាង
រូបតំណាង

ចំពោះបទល្មើសគ្រឿងញៀន លោក ទូច សុខៈ ថ្លែងថា អាជ្ញាធរបង្ក្រាបបាន២០ករណី ដោយឃាត់ខ្លួនបាន៥០នាក់។ រីឯករណីក្មេងស្ទាវបង្កហិង្សា និងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ លោកថា អាជ្ញាធរបង្រ្កាបបានចំនួន ៧ករណី ព្រមទាំងឃាត់ខ្លួនមនុស្សប្រមាណ១៩នាក់។ ចំពោះវិធានការទប់ស្កាត់បទល្មើសខាងលើ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា៕ 

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត