ករណីឃា.តកម្មស.ម្លា.ប់ញាត់សពចូលវ៉ាលីនៅខេត្តកោះកុង ជនសង្ស័យឆ្លើយថា ខឹងជនរងគ្រោះHackគណនីធនាគារ
អុន សម្ផស្ស
2 ឆ្នាំមុន

ខេត្តកោះកុង៖ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបំបែកសំណុំរឿងឃាតកម្មសម្លាប់ញាត់សពក្នុងវ៉ាលីដឹកពីភ្នំពេញ យកទៅបោះចោលក្បែរផ្លូវលេខ៤៨កំពុងធ្វើថ្មីក្នុងខេត្តកោះកុង ខណៈជនសង្ស័យឆ្លើយថា ផ្តើមចេញពីជនរងគ្រោះ Hack គណនីធនាគារយកទៅប្រើប្រាស់...។ 

រូបភាព៖ ទីតាំងប្រទះឃើញសព
រូបភាព៖ ទីតាំងប្រទះឃើញសព

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន សហការជាមួយមន្ត្រីពាក់ព័ន្ធនៅវេលាម៉ោង៥:០០នាទីថ្ងៃទី២៥មីនា បានស្រាវជ្រាវរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ឈានទៅដល់ការឃាតខ្លួនជនបង្កបាន នៅចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនជនដៃដល់ ឈ្មោះ ញ៉ែប សុខុម បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យបញ្ជាក់ថា៖«មូលហេតុដែលខឹង..! គឺជនរងគ្រោះបាន Hack យកគណនី ICloud ,ធនាគារ ABA ,ស៊ីមទូរសព្ទ របស់ខ្លួនយកទៅគ្រប់គ្រង»

រូបភាព៖ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន
រូបភាព៖ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យបានរៀបរាប់បន្តថា ក្រោយពីធ្វើសកម្មភាពរួចនៅថ្ងៃដដែល នាវេលាម៉ោងប្រហែល៦:៤៩នាទី ជនសង្ស័យបានដាក់សាកសពចូលទៅក្នុងវ៉ាលីដឹកតាមរថយន្ត Rang Rover Sport ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២Z-៩៩៨៧ ដឹកទៅទម្លាក់ចោលនៅចំណុចជម្រាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ចំណែកសមត្ថកិច្ចបន្ថែមថា បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ គួររំឭកថា កាលពីវេលាម៉ោង៤:៣០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ពលរដ្ឋបានប្រទះឃើញវ៉ាលីដាក់សាកសព នៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង (មិនស្គាល់អត្តញ្ញាណ) រួចរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ និងស៊ើបអង្កេតភ្លាមៗតែម្ដង៕ រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តព្រះសីហនុ

រូបភាព៖ ទីតាំងប្រទះឃើញសព និងជនសង្ស័យ
រូបភាព៖ ទីតាំងប្រទះឃើញសព និងជនសង្ស័យ
រូបភាព៖ ទីតាំងប្រទះឃើញសព 
រូបភាព៖ ទីតាំងប្រទះឃើញសព 
រូបភាព៖ កម្លាំងជំនាញចុះឃាត់ជនសង្ស័យ
រូបភាព៖ កម្លាំងជំនាញចុះឃាត់ជនសង្ស័យ
រូបភាព៖ កម្លាំងជំនាញចុះឃាត់ជនសង្ស័យ
រូបភាព៖ កម្លាំងជំនាញចុះឃាត់ជនសង្ស័យ
រូបភាព៖ កម្លាំងជំនាញចុះឃាត់ជនសង្ស័យ
រូបភាព៖ កម្លាំងជំនាញចុះឃាត់ជនសង្ស័យ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត