ក្រោយបា.ញ់សម្លា.ប់អតីតតំណាងរាស្ត្រខ្មែរ ឃាតកថៃរត់ចូលកម្ពុជា ហើយក៏ត្រូវចាប់ខ្លួន
Mao Sopha
08 មករា 2025 01:46 PM

រាជធានីភ្នំពេញ៖ ក្រោយបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរម្នាក់នៃអតីតគណបក្សសង្គ្រោះជាតិ បុរសជាឃាតកជនជាតិថៃ មិនរត់ទៅណាផ្សេងឡើយ តែបែរជារត់ចូលមកលាក់ខ្លួនក្នុងទឹកដីខ្មែរ គឺក្នុងខេត្តបាត់ដំបង តែមិនបានយូរប៉ុន្មាន ក៏ត្រូវប៉ូលិសខេត្តបាត់ដំបង រកឃើញនិងចាប់បាន នៅម៉ោងជិត២ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ឃាតកវ័យជាង៤០ឆ្នាំរូបនេះ បានបាញ់លោក លិម គិមយ៉ា ក្នុងរាជធានីបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី៧ ខែមករា។ 

ប៉ូលិសកម្ពុជា នឹងបញ្ជូនឃាតកដែលជាអតីតកងទ័ពជើងទឹកថៃរូបនេះ ទៅឱ្យប៉ូលិសថៃ ដើម្បីចាត់វិធានការតាមច្បាប់។ ប៉ូលិសកម្ពុជា អាចរកឃើញលឿន និងចាប់បានឃាតករភ្លាមៗក្នុងរយៈពេលខ្លី គឺដោយសារទទួលបានព័ត៌មានពីប៉ូលិសថៃ។ ប៉ូលិសថៃផ្តល់ព័ត៌មានមកប៉ូលិសកម្ពុជាថា ឃាតកបានរត់ចេញពីរាជធានីបាងកក ឆ្ពោះមកព្រំដែន ដើម្បីចូលទឹកដីកម្ពុជា ហើយស្នើសុំកិច្ចសហការពីប៉ូលិសកម្ពុជា (ក្នុងការចាប់ឃាតក)។ 

សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតរបស់អគ្គស្នងការដ្ឋានគរបាលជាតិ (កម្ពុជា) ដែលទើបចេញក្នុងយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ

លោក លិម គិមយ៉ាង អតីតតំណាងរាស្រ្តខ្មែរ ដែលត្រូវបានសម្លាប់ក្នុងរាជធានីបាងកក ប្រទេសថៃ
លោក លិម គិមយ៉ាង អតីតតំណាងរាស្រ្តខ្មែរ ដែលត្រូវបានសម្លាប់ក្នុងរាជធានីបាងកក ប្រទេសថៃ
ជនជាតិថៃ ដែលជាប់សង្ស័យថាជាឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា ពេលត្រូវប៉ូលិសខេត្តបាត់ដំបងចាប់បាន។ 
ជនជាតិថៃ ដែលជាប់សង្ស័យថាជាឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា ពេលត្រូវប៉ូលិសខេត្តបាត់ដំបងចាប់បាន។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត