អាជ្ញាធរខ្មែរបញ្ជូនជនជាតិចិន៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ​​ ករណីជួញដូរគ្រឿងញៀន
យិត​​ ស្រីល័ក្ខ
20 មីនា 2024 09:46 AM

រាជធានីភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនជនជាតិចិន៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ឋករណីករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងសមគំនិតក្នុងអំពើសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។​​ នេះបើយោងតាមការឱ្យដឹងពី​​ មន្ទីរប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤...។

មន្ទីរប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ឱ្យដឹងថា ចំពោះជនសង្ស័យដែល​​ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ចំនួន០៣នាក់រួមមាន៖ ទី១.ឈ្មោះ ឈិន យ៉ុងកាង CHEN YONGKANG ភេទប្រុស ជនជាតិចិន អាយុ៣០ឆ្នាំ។​​ ទី២.ឈ្មោះ ឈិន យ៉ាណាន CHEN YANAN ភេទស្រី ជនជាតិចិន អាយុ៣៩ឆ្នាំ។ ទី៣.ឈ្មោះ ហ្វាន កៅយុន FAN GAO YUN ភេទស្រី ជនជាតិចិន អាយុ៤១ឆ្នាំ។ ប្រភពដដែលបានឱ្យដឹងបន្តថា​​ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១:០០នាទីរំលងអាធ្រាត្រ កម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងសមគំនិតក្នុងអំពើសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ខារ៉ាអូខេឈ្មោះ HUADUKTV CLUB HOUSE ផ្លូវលេខ១០១៩ (ណតប្រ៊ីដ) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះប្រតិបត្តិការបង្រ្កាប កម្លាំងជំនាញដកហូតបានសារធាតុញៀនសរុបទម្ងន់២០០០,៩៨ក្រាម​​ រួមមាន៖ សារធាតុញៀនប្រភេទ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ១១៣៩,២១ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨៦១,៧៧ក្រាម៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត