រន្ធត់ណាស់! យុវជនពីរនាក់ជិះម៉ូតូបុកគោដើរឆ្លងផ្លូវស្លា.ប់ទាំងមនុស្ស និងសត្វលើផ្លូវជាតិលេខ៤
អុន សម្ផស្ស
17 មីនា 2024 04:46 AM

ខេត្តកំពង់ស្ពឺ៖ ព្រោះតែភាពគ្មាន​ការ​ទទួល​ខុសត្រូវ​លើសត្វចិញ្ចឹមរបស់ពលរដ្ឋមួយចំនួនក្នុងខេត្តកំពង់ស្ពឺ បណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់អ្នកជិះម៉ូតូពីរនាក់យ៉ាងអាណោចអាធម្ម។ ករណីនេះកើតឡើងនៅវេលាម៉ោង០០:៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​(៤៦-៤៧) ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដំបូងឡើយគេបានឃើញម៉ូតូ១គ្រឿងម៉ាក យ៉ាន់ម៉ាហាអ៊ិច-អរ (XR) ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ​១X​Q​-៥៣៥៤ បើកបរពីកើត-ទៅលិច​ អ្នកបើកបរឈ្មោះ​ សឿង វើន ភេទប្រុស អាយុ២៧ឆ្នាំ​ អ្នករួមដំណើរ​ឈ្មោះ​ ឡាំ បូរាណ ភេទប្រុស​ អាយុ​២​៥ឆ្នាំ រស់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លុះដល់ចំណុចកើតហតុ បានបុកស​ត្វគោ​ញី​មួយក្បាល​ដើរឆ្លងផ្លូវ​ បណ្តាលឱ្យ​ស្លាប់នៅហ្នឹងកន្លែងទាំងពីរនាក់តែម្តង ​ រីឯ​សត្វគោក៏ងាប់នៅកន្លែងកើតហេតុដូចគ្នា​ ។

យ៉ាងណាជុំវិញករណីនេះ មន្រ្ដីនគរបាលមូលដ្ឋាន​ ក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន​ក្នុងតំបន់នោះពល​រដ្ឋ​ជាម្ចាស់​សត្វ​ចិញ្ចឹម​នៅតែបន្ដលែងសត្វមិនទទួ​លខុ​សត្រូវ និងតែងតែបង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗជាញឹក​ញា​ប់។ ​ទោះបីជា​អាជ្ញាធរមូលដ្ឋាន​បានផ្សព្វផ្សាយអំពី​បញ្ហានេះក៏ដោយ ក៏បញ្ហាទាំងនេះនៅតែបន្ដកើតមាន។ ជាក់​ស្តែង​ ដូចជាករណីនេះជាដើមបណ្តាលឱ្យបាត់បង់អាយុជីវិតម​នុ​ស្ស​២នាក់។ ​ ​ចំពោះមុខបញ្ហានេះ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ​កំណត់​មុខសញ្ញាម្ចា​ស់​សត្វ​ចិញ្ចឹម​នោះ ដើម្បី​ទទួ​ល​ខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​។ ទន្ទឹមគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ពលរដ្ឋ​ដែលជាម្ចាស់សត្វចិញ្ចឹមនានា មេត្ដាយកចិត្ដទុកដាក់ និងអនុវត្ត​តាមការណែនាំ​របស់អាជ្ញាធរផង មិនដូច្នេះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត