ភ្នំតូចភ្នំធំ អាចនឹងសល់តែឈ្មោះ ខណៈសកម្មភាពកាយយកថ្មភ្នំធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង និងកំពុងបង្កផលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌជាតិ
អាន ប៊ុនរ័ត្ននៈ
16 មីនា 2024 06:31 AM

បន្ទាយមានជ័យ៖ ភ្នំតូចភ្នំធំ គឺជាតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ដែលមានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំភ្នំតូច និង[ភ្នំធំ]ស្ថិតនៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ដែលមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ តំបន់ភ្នំតូចភ្នំធំ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅទសវត្សរ៍ឆ្នាំ១៩៦០ ក្រោយពីអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានតែងនិពន្តបទចម្រៀងមួយបទមានចំណងជើងថា «ភ្នំតូចភ្នំធំ» ច្រៀងឆ្លើយឆ្លងជាមួយរាជិនីសំឡេងមាស រស់ សេរីសុទ្ធា។ ប៉ុន្តែពេលនេះ ភ្នំធំ បានរងនូវការបំផ្លិចបំផ្លាញតាមរយៈការធ្វើអាជីវកម្មកាយថ្មភ្នំលក់យ៉ាងគគ្រឹកគ្រេង...។

ភ្នំធំ មើលពីលើអាកាស
ភ្នំធំ មើលពីលើអាកាស

អាជីវកម្មកាយថ្ម[ភ្នំធំ]លក់យ៉ាងសកម្មរបស់ក្រុមឈ្មួញ មិនបានបង្កផលលំបាកដល់អាជ្ញាធរមូលដ្ឋានទេ ព្រោះតែក្រុមឈ្មួញដែលមានងារជាឧកញ៉ា មានលុយនិងអំណាច បានរត់ការច្បាប់សុំការអនុញ្ញាតពីក្រសួងស្ថាប័នពាក់ព័ន្ធបានយ៉ាងរលូន ក្នុងការធ្វើអាជីវកម្មបំផ្ទុះថ្មភ្នំដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងបានដឹកជញ្ជូនលក់ជារៀងរាល់ថ្ងៃ ដោយគ្មានស្ដាយស្រណោះអ្វីបន្តិចឡើយ ខណៈប្រជាពលរដ្ឋដែលស្រឡាញ់មរតកវប្បធម៌បេតិកភណ្ឌរបស់ជាតិ បានត្រឹមអង្គុយសម្លឹងមើលតំបន់រមណីយដ្ឋានវប្បធម៌ធម្មជាតិមួយនេះ រលាយបាត់ពីផែនដីនាថ្ងៃអនាគតដ៏ខ្លីឆាប់ៗខាងមុខតែប៉ុណ្ណោះលោកតា យ៉ង់ យុទ្ធ ហៅលោកតាចក់ រស់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មាន SBM News ទាំងអារម្មណ៍សោកសៅអួលដើម-ក ថា ភ្នំធំ នេះ មានសម្បត្តិបេតិកភណ្ឌជាតិធំធេងណាស់ ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងតាំងពីមុនសម័យសង្គមរាស្ត្រនិយមទៅទៀត រហូតអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត តែងនិពន្តបទចម្រៀងមួយបទ មានចំណងជើងថា «ភ្នំតូចភ្នំធំ» ច្រៀងឆ្លើយឆ្លងជាមួយរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ថែមទៀតផង។

សកម្មភាពម៉ាស៊ីនកិនថ្មរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម
សកម្មភាពម៉ាស៊ីនកិនថ្មរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម

លោកតា យ៉ង់ យុទ្ធ បញ្ជាក់ថា «ភ្នំតូចភ្នំធំ» អាចនិយាយបានថា ជាអត្តសញ្ញាណមួយដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ព្រោះថា ទាំងអ្នកដំណើរជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឬមកពីបណ្តាខេត្តផ្សេងៗទូទាំងប្រទេសទេ ឱ្យតែធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង់-បន្ទាយមានជ័យ តាមបណ្តោយផ្លូវជាតិលេខ៥ គេតែងសម្លឹងមើលភ្នំទាំងពីរនេះ ហើយនឹកស្រមៃដល់បទចម្រៀងដែលអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ច្រៀងឆ្លើយឆ្លងគ្នាយ៉ាងពីរោះរណ្តំចិត្ត។ បន្ថែមលើនេះ ភ្នំធំ ក៏មានផងដែរនូវបេតិកភណ្ឌជាតិទាំងបែបប្រពៃណី វប្បធម៌សាសនា និងទំនៀមទម្លាប់ ក៏ដូចជាសម្បត្តិធម្មជាតិ ដូចជា៖ ល្អាងប្រចៀវ, ល្អាងថ្មស្រក់, ល្អាងទឹក និងល្អាងកីតម្បាញជាដើម ដែលល្អាងទាំងអស់នេះ សុទ្ធតែអាចបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តបានទាំងអស់ ប៉ុន្តែពេលនេះ គួរឱ្យស្ដាយរកអ្វីមកបរិយាយមិនបានឡើយ បេតិកភណ្ឌជាតិទាំងអស់នេះ បានរលាយបាត់ស្រមោលពីផែនដីអស់ចំនួន៣ទៅហើយគឺ៖ ល្អាងប្រចៀវ, ល្អាងថ្មស្រក់ និងល្អាងទឹក នៅសល់តែល្អាងកីតម្បាញ​ មួយប៉ុណ្ណោះដែលមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះមកបោះបង្គោលព្រំរក្សាទុក ការពារមិនឱ្យក្រុមឈ្មួញអង្គាមថ្មភ្នំតាមយាយីតទៅទៀត ប៉ុន្តែសម្រាប់លោតាផ្ទាល់ ហាក់គ្មានជំនឿចិត្តលើប្រសិទ្ធភាពនៃការ[ការពារ]របស់អាជ្ញាធរឡើយ ហើយមិនយូរទេភ្នំមានឈ្មោះក្នុងប្រវត្តិសាស្ត្រជាតិមួយនេះនឹងរលាយបាត់ពីផែនដី ក៏ព្រោះតែអាជីវកម្មកំពុងនៅបន្តសកម្មភាព។

លោកតា យ៉ង់ យុទ្ធ ហៅចក់ 
លោកតា យ៉ង់ យុទ្ធ ហៅចក់ 

ព្រះតេជព្រះគុណ រស់ សុមាលី ព្រះចៅអធិការវត្តមហាគិរីប្រាសាទភ្នំធំ មានព្រះថេរដីកាថា ព្រះអង្គក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ពិតជាមានការសោកស្ដាយនូវបេតិកភណ្ឌជាតិក្នុងភ្នំធំនេះជាពន់ពេកក្រៃ ព្រោះការធ្វើអាជីវកម្មលើភ្នំដែលជាសម្បត្តិបេតិកភណ្ឌជាតិ មានកេរ្តិ៍ឈ្មោះល្បីសុះសាយពេញផ្ទៃប្រទេសបែបនេះ មិនគួរឱ្យកើតមានទាល់តែសោះ។ ព្រះចៅអធិការមានព្រះថេរដីកាបន្តថា មិនខ្វះទេភ្នំផ្សេងៗឯទៀតដែលអាចស្រូបទាញយកប្រយោជន៍ពីវាតាមរយៈការធ្វើអាជីវកម្មទ្រទ្រង់សេដ្ឋកិច្ចជាតិ ប៉ុន្តែចំពោះភ្នំដែលមានកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្របែបនេះ ពុំគួរសោះឡើយ។ ល្អាងសំខាន់ៗដែលអាចស្រូបទាញអ្នកទេសចរជាតិ-អន្តរជាតិចំនួន៣ បានរងនូវការបំផ្លិចបំផ្លាញពីសំណាក់អ្នកធ្វើអាជីវកម្មយកថ្មភ្នំ ហើយពេលនេះ ល្អាងកីតម្បាញដែលកាលពីមុនព្រះអង្គផ្ទាល់ បានសហការជាមួយលោកតាអាចារ្យ យ៉ង់ យុទ្ធ ហៅចក់ បានកៀគរពុទ្ធបរិស័ទចំណុះជើងវត្ត នាំគ្នាយកគរុភណ្ឌមួយចំនួនទៅកសាងអភិវឌ្ឍល្អាងកីតម្បាញឱ្យក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃឃុំអូរប្រាសាទ បានក្លាយជាអាសារបង់ ព្រោះតែគ្មានការគិតគូរជ្រោមជ្រែងពីសំណាក់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ខណៈម្ចាស់អាជីវកម្មដែលមានងារជាឧកញ៉ាខ្លះ និងខ្លះទៀតជាអ្នកមានធនធាន បាននាំគ្នាសម្រុកកម្ទេចតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះជារៀងរាល់ថ្ងៃ។

ព្រះតេជព្រះគុណ រស់ សុមាលី ព្រះចៅអធិការវត្តមហាគិរីប្រាសាទភ្នំធំ  
ព្រះតេជព្រះគុណ រស់ សុមាលី ព្រះចៅអធិការវត្តមហាគិរីប្រាសាទភ្នំធំ  

សូមបញ្ជាក់ផងដែរ បើតាមការអះអាងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ បានខ្សឹបប្រាប់អង្គភាពសារព័ត៌មាន SBM News ថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៤ដែលកំពុងប្រកបអាជីវកម្មជីកកកាយបំផ្ទុះថ្មភ្នំ[ភ្នំធំ]យកទៅលក់រួមមាន៖ ទី១.ក្រុមហ៊ុនកូណៃ ដែលធ្លាប់មានរឿងអាស្រូវយកដុំថ្មធំៗបិទផ្លូវហ៊ុមព័ទ្ធភ្នំកងវ៉ាយកធ្វើ​ជាកម្មសិទ្ធិរបស់ខ្លួន កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែក្រោយមក អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះទៅរុះរើ​បង្គោល​របងថ្មស៊ីម៉ងត៍ដាក់​លួសបន្លាទាំងនោះចេញអស់វិញ ក្រោយផ្ទុះការរិះគន់ពីប្រជាពលរដ្ឋ, ទី២.ក្រុមហ៊ុន ណុប ទូច, ទី៣ក្រុមហ៊ុន លឹម សេង និងទី៤.ក្រុម អ៊ិត លឿ។ ទោះជាយ៉ាងណា ជុំវិញការរិះគន់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំអូរប្រាសាទលើការធ្វើអាជីវកម្មថ្មភ្នំធំ ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ និងការលើកឡើងសម្តែងពីការសោកស្ដាយនូវសម្បត្តិបេតិកភណ្ឌជាតិ «ភ្នំតូចភ្នំធំ» របស់ព្រះចៅអធិការវត្ត ក៏ដូចជាលោកតា យ៉ង់ យុទ្ធ ហៅចក់ នេះ អង្គភាពសារព័ត៌មាន SBM News នឹងបន្តសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើការផ្ដល់សិទ្ធិអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មលើទីតាំងប្រវត្តិសាស្ត្រនៃតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ «ភ្នំតូចភ្នំធំ» នៅពេលក្រោយជាបន្តទៀត..៕
សូមសណ្តាប់បទចម្រៀង »ភ្នំតូចភ្នំធំ» ដែលតែងនិពន្ត និងច្រៀងដោយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា៖

សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនទាំង៤នៅតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ «ភ្នំតូចភ្នំធំ»
សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនទាំង៤នៅតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ «ភ្នំតូចភ្នំធំ»
ស្ថានីយត្រួតពិនិត្យរថយន្តដឹកជញ្ជូនថ្មធ្វើអាជីវកម្មចេញ-ចូល

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះរុះរើគំនរថ្មដែលបានដាក់រាំងផ្លូវរបស់ក្រុមហ៊ុនកូណៃនៅភ្នំកងវ៉ា
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះរុះរើគំនរថ្មដែលបានដាក់រាំងផ្លូវរបស់ក្រុមហ៊ុនកូណៃនៅភ្នំកងវ៉ា
បង្គោលថ្មរាយព័ទ្ធយកដីរដ្ឋរបស់ក្រុមហ៊ុនកូណៃនៅភ្នំកងវ៉ា
បង្គោលថ្មរាយព័ទ្ធយកដីរដ្ឋរបស់ក្រុមហ៊ុនកូណៃនៅភ្នំកងវ៉ា
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះរុះរើគំនរថ្មដែលបានដាក់រាំងផ្លូវរបស់ក្រុមហ៊ុនកូណៃ នៅភ្នំកងវ៉ា
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះរុះរើគំនរថ្មដែលបានដាក់រាំងផ្លូវរបស់ក្រុមហ៊ុនកូណៃ នៅភ្នំកងវ៉ា
ក្លោងទ្វារចូលទៅល្អាងកី (កីតម្បាញ)
ក្លោងទ្វារចូលទៅល្អាងកី (កីតម្បាញ)
ច្រកចូលទៅល្អាងកី
ច្រកចូលទៅល្អាងកី
ប្រជាពលរដ្ឋនាំគ្នាធ្វើដំណើរទៅលេងល្អាងកី
ប្រជាពលរដ្ឋនាំគ្នាធ្វើដំណើរទៅលេងល្អាងកី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត