ស្ថាប័នរដ្ឋពីរព្រួយបារម្ភចំពោះការបោកប្រាស់ពលរដ្ឋតាមអនឡាញដោយក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា
ហ៊ែល កំសាន
14 មីនា 2024 10:00 AM

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនានា ជាមធ្យោបាយដើម្បីបោកប្រាស់ពលរដ្ឋ ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដោយសន្យា ផ្ដល់មកវិញនូវអត្រាការប្រាក់ និងប្រាក់ចំណេញខ្ពស់ហួសហេតុ ដែលទម្រង់ការវិនិយោគនោះផ្ទុយនឹងច្បាប់នៃប្រទេសកម្ពុជា។ ករណីទាំងអស់នេះបង្កឱ្យស្ថាប័នទាំងពីរ ចេញសេចក្តីថ្លែងការណ៍រួមបង្ហាញពីក្តីបារម្ភចំពោះការបោកប្រាស់តាមបណ្តាញសង្គម ដោយក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។

អាជ្ញាធរចខេត្តព្រះសីហនុ ចុះបង្រ្កាបទីទាំងឆបោកតាមប្រព័ន្ធអនឡាញទ្រង់ទ្រាយធំ នៅខែមីនា ឆ្នាំ២០២៤។
អាជ្ញាធរចខេត្តព្រះសីហនុ ចុះបង្រ្កាបទីទាំងឆបោកតាមប្រព័ន្ធអនឡាញទ្រង់ទ្រាយធំ នៅខែមីនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍រួមនៃស្ថាប័នទាំងពីរឱ្យដឹងបន្តថា ក្រុមឧក្រិដ្ឋជន ប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបង្កើតគណនីក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ថ្នាក់ដឹកនាំ ស្ថាប័ន និងក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណស្របច្បាប់ ទៅបម្រើសកម្មភាពខុសច្បាប់របស់ពួកគេលើបណ្តាញសង្គម។ ខ្លឹមសារសេចក្តីថ្លែងការណ៍បន្តថា ក្រៅតែពីពលរដ្ឋរងគ្រោះដោយការបោកប្រាស់ តែក៏នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ និងធ្វើឱ្យមានការភាន់ច្រឡំជាមួយក្រុមហ៊ុនដែលអាជ្ញាប័ណត្រឹមត្រូវ ដែលបង្កការរំខានលើការវិនិយោគ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ពិសេសវិស័យមូលបត្រនៅកម្ពុជាផងដែរ។

អាជ្ញាធរចខេត្តព្រះសីហនុ ចុះបង្រ្កាបទីទាំងឆបោកតាមប្រព័ន្ធអនឡាញទ្រង់ទ្រាយធំ នៅខែមីនា ឆ្នាំ២០២៤។
អាជ្ញាធរចខេត្តព្រះសីហនុ ចុះបង្រ្កាបទីទាំងឆបោកតាមប្រព័ន្ធអនឡាញទ្រង់ទ្រាយធំ នៅខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ស្ថាប័នទាំងពីរនឹងបន្តឃ្លាំងមើល និងរួមគ្នាបង្ក្រាបរាល់ការអនុវត្តទាំងឡាយដែលគ្មានការអនុញ្ញាត ឬពុំមានអាជ្ញាបណ្ណស្របច្បាប់ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើបោកបា្រស់តាមគ្រប់រូបភាព ដោយមិនមានការលើកលែងឡើយ។ ស្ថាប័នទាំងពីរនៅតែទទូចឱ្យពលរដ្ឋត្រូវចេះប្រុងប្រយ័ត្នដោយខ្លួន និងកុំជឿទៅលើការដាក់ប្រាក់វិនិយោគតាមអនឡាញដែលមិនមានការអនុញ្ញាតដោយច្បាប់ សម្រាប់ដំណើរការអាជីវកម្មទាំងនោះ។ គួរឱ្យដឹងថា នៅខែមីនា សមត្ថកិច្ចខេត្តព្រះសីហនុ បានឆ្មក់បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) ចំនួនពីរទីតាំងផ្សេងគ្នា ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យជម្រុះជាតិសាសន៍ជិត៥០០នាក់ឯណោះ៕

អាជ្ញាធរចខេត្តព្រះសីហនុ ចុះបង្រ្កាបទីទាំងឆបោកតាមប្រព័ន្ធអនឡាញទ្រង់ទ្រាយធំ នៅខែមីនា ឆ្នាំ២០២៤។
អាជ្ញាធរចខេត្តព្រះសីហនុ ចុះបង្រ្កាបទីទាំងឆបោកតាមប្រព័ន្ធអនឡាញទ្រង់ទ្រាយធំ នៅខែមីនា ឆ្នាំ២០២៤។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត