បុរសជនជាតិចិនម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តបែកក្បាលស្លា.ប់ក្នុងថ្លុកឈាមយ៉ាងអាណោធអាធ័ម
យិត​​ ស្រីល័ក្ខ
12 មីនា 2024 08:00 AM

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវ៣០០ ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតទ្បើងរវាងរថយន្ត និងម៉ូតូមួយគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលបុរសម្នាក់ដែលជា​បុរសជនជាតិចិនបានបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

យោងតាមប្រភពសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងឡើយគេបានប្រទះឃើញម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ជាជនជាតិចិន ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ​​ ពាក់ស្លាកលេខ ព្រះសីហនុ ១F-២០៥៨ បានបើកម៉ូតូឆ្លងថ្នល់នៅមុខ ខុនដូរមុីងយ៉ាង។ ខណៈពេលឆ្លងផ្លូវនោះបានគេចនិងឧបសគ្គខាងមុខ ស្រាប់តែមានរថយន្តតាក់សុីមួយគ្រឿងម៉ាក់ព្រុសពាក់ស្លាកលេខ ភ្នំពេញ ២BJ-៦៤៥៦ ទិសដៅផ្ទុយគ្នាបានបុកគ្នា​​និងម៉ូតូពេញទំហឹង បណ្តាលឱ្យម៉ូតូខ្ទាត់ទៅម្ខាងផ្លូវ និងបុរសជនជាតិចិនអ្នកបើកបរម៉ូតូរូបនោះបានបែកក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ។

ប្រភពដដែលបានឱ្យដឹងបន្តថា​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរថយន្តយកទៅសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ។ រីឯសាកសពបានយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំប្រគល់ជូនគ្រួសារសាមុី។ ​ យ៉ាងណាមិញក្នុងរឿងនេះមានមានពលរដ្ឋដែលរស់ក្រុងព្រះសីហនុជាច្រើនបានសំណូមពរដល់អ្នកបើកបរមួយចំនួនពិសេស​​ អ្នកដឹកជញ្ជូន ទ្បានតាក់សុី ដែលបើកក្នុងល្បឿនហួសការកំណត់ដែលជាហេតុបណ្តាលឱ្យមានកើតទ្បើងនៅគ្រោះថ្នាក់គួរឈប់ការបើកបរបែបនេះត្រូវបើកក្នុងល្បឿនដែលច្បាប់បានកំណត់ទើបអាចធានាបាននូវសុវត្ថិភាពផងដែរ៕

រាយការណ៍ដោយភ្នាក់ងារ៖​  ខេត្តព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត