ស្អែកនេះអាជ្ញាធរខេត្តកណ្តាលនឹងបិទចរាចរណ៍​​​​រថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២១
យិត​​ ស្រីល័ក្ខ
12 មីនា 2024 06:00 AM

ខេត្តកណ្តាល៖​​ នៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤​​ ស្អែកនេះអាជ្ញាធរខេត្តកណ្តាលនឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវក្រវាត់ក្រុងទី៣) ដល់ គ.ម៤៦+៧១០(ស្ពានកោះធំ)​​ ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ។​​ នេះបើយោងតាមសេចក្តីជូនដំណឹងពី មន្ទីររសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។

លិខិតដដែលបានឱ្យ​ដឹងថា ការបិទនេះដែរគឺចាប់ពីវេលាម៉ោង ០:០០នាទីរំលងអធ្រាត្រ រហូតដល់វេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យតេជោសែនកោះធំ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរឌិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ លិខិតដដែលបានឱ្យដឹងបន្តថា​ ចំពោះរថយន្តធុនធ្ងន់ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គ.ម២+១៥០ ឬស្ពានផ្លូវក្រវាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត