ក្មេងស្ទាវ១១នាក់ ត្រូវអាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួន ក្រោយវាយប្លន់យកម៉ូតូ និងទូរសព្ទដៃពីកម្មករសំណង់
ហ៊ែល កំសាន
01 មីនា 2024 07:00 PM

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅសប្តាហ៍នេះ បានធ្វើការស្រាវជ្រាវ និងឃាត់ជនសង្ស័យចំនួន១១នាក់ ក្រោយពួកគេធ្វើសកម្មភាពវាយប្លន់យកម៉ូតូ និងទូរសព្ទដៃពីជនរងគ្រោះ ដែលជាកម្មករសំណង់ម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ...។

កម្លាំងអាជ្ញាធរចុះបង្រ្កាបជនសង្ស័យទាំង ១១នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
កម្លាំងអាជ្ញាធរចុះបង្រ្កាបជនសង្ស័យទាំង ១១នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។

តាមរបាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ជនសង្ស័យទាំង១១នាក់ បានធ្វើសកម្មភាពវាយប្លន់ទៅលើជនរងគ្រោះឈ្មោះ សេង ចាន់ធៀន ហៅតាក់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅត្រង់ចំណុចមហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។ បន្ទាប់ពីត្រូវចោរប្លន់ជនរងគ្រោះ បានមកប្តឹងអាជ្ញាធរដើម្បីឱ្យជួយអន្តរាគមន៍។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ អាជ្ញាបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង០៩ៈ០០នាទីយប់ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន២៣នាក់ ក្នុងនោះមានស្រីចំនួន០៦នាក់ និងបានដកហូតវត្ថុតាងបានមួយចំនួនរួមមាន៖ ម៉ូតូចំនួន០៦គ្រឿង ទូរសព្ទចំនួន០៥គ្រឿង និងខ្សែក្រវាត់ចំនួន០៤ខ្សែ។

កម្លាំងអាជ្ញាធរចុះបង្រ្កាបជនសង្ស័យទាំង ១១នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
កម្លាំងអាជ្ញាធរចុះបង្រ្កាបជនសង្ស័យទាំង ១១នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។

ក្រោយពីបានឃាត់ខ្លួន និងសួរនាំរួច ក្នុងចំណោមជនសង្ស័យទាំង២៣នាក់នោះ មានជនសង្ស័យ១១នាក់ប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចខាងលើ។ ចំណែក ជនសង្ស័យ១២នាក់ទៀតដែលមិនជាប់ពាក់ព័ន្ធ អាជ្ញាធរបានធ្វើការអប់រំ និងឱ្យពួកគេត្រលប់ទៅផ្ទះវិញរៀងៗខ្លួន។ អាជ្ញាធរបញ្ជាកថា ចំពោះជនសង្ស័យចំនួន១១នាក់ និងវត្ថុតាង​ខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ និងកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យជាបក្ខពួក ដែលបានរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ...៕ រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តព្រះសីហនុ

ជនសង្ស័យទាំង១១នាក់ ត្រូវកម្លាំងអាជ្ញាធរចុះបង្រ្កាប កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
ជនសង្ស័យទាំង១១នាក់ ត្រូវកម្លាំងអាជ្ញាធរចុះបង្រ្កាប កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
កម្លាំងអាជ្ញាធរចុះបង្រ្កាបជនសង្ស័យទាំង ១១នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
កម្លាំងអាជ្ញាធរចុះបង្រ្កាបជនសង្ស័យទាំង ១១នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត