ជនសង្ស័យ៧នាក់ មានសញ្ជាតិប៉ាគីស្ថាន ចិន វៀតណាម និងខ្មែរ ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន
ហ៊ែល កំសាន
20 កុម្ភៈ 2024 12:45 PM

ក្រុងព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ កាលពីយប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ​​ បានឃាត់ខ្លួនជនសង្ស័យ៧នាក់ ជាជនជាតិ ប៉ាគីស្ថាន ចិន វៀតណាម និងខ្មែរ ក្រោយពីបានត្រួតពិនិត្យ និង​ឃើញថាពួកគេបានរក្សាទុក​ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុ​ញៀន នៅគោលដៅត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និងជាតិអាកុលចំនួន​៣ទីតាំងផ្សេងគ្នានៅក្នុងខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ​ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុលនៅតាមភូមិ​សាស្ត្រក្នុងក្រុង​ ស្រុក​ទាំង៥​ នៃខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
អាជ្ញាធរខេត្តព្រះសីហនុ​ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុលនៅតាមភូមិ​សាស្ត្រក្នុងក្រុង​ ស្រុក​ទាំង៥​ នៃខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពពីអាជ្ញាធរបានឱ្យដឹងបន្ថែមថា ជនសង្ស័យទាំង៧នាក់ដែលត្រូវបានឃាត់ខ្លួនមានជនជាតិខ្មែរ៣នាក់ ប៉ាគីស្ថាន២នាក់ ចិន១នាក់ និងជនជាតិវៀតណាម១នាក់ ហើយបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានអាជ្ញាធរនាំយកទៅអនុវត្តន៍តាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ។ គួរបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើធ្វើឡើយកំលុងពេលអាជ្ញាធរខេត្តព្រះសីហនុ​ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុលនៅតាមភូមិ​សាស្ត្រក្នុងក្រុង​ ស្រុក​ទាំង៥​ នៃខេត្តព្រះសីហនុ ដោយអាជ្ញាធរបានធ្វើការត្រួតពិនិត្យ​រថយន្ត​តូច​-ធំ​ ​ចំនួន​៤១១គ្រឿង​​ ម៉ូតូ​និងPassapp ចំនួន​៣៨៦គ្រឿង។ ក្នុងពេលត្រួតពិនិត្យអាជ្ញាធរ ក៏បានធ្វើ​តេស្ដ​រកឃើញវិជ្ជមានជាតិអាកុលទៅលើអ្នកបើកបរ​​ចំនួន​៨នាក់ និងបានឃាត់រក្សាទុករថយន្ត៤គ្រឿង​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៣ករណី​ ​បើកបរ​ក្នុងស្ថានភាពស្រវឹង១ករណី​ និងម៉ូតូ៤គ្រឿង​​ពាក់ព័ន្ធការកែច្នៃស៊ីមាំងខុសបច្ចេកទេស​ គ្មានស្លាកលេខ​ និងបើកបរក្នុងស្ថានភាពស្រវឹង៕ រាយការណ៍ដោយ៖ ភ្នាក់ងារខេត្ត​ព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ​ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុលនៅតាមភូមិ​សាស្ត្រក្នុងក្រុង​ ស្រុក​ទាំង៥​ នៃខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត