គណបក្សនយោបាយជាង១០ ចេញសារអបអរសាទរបក្សកាន់អំណាចឈ្នះការបោះឆ្នោតព្រឹទ្ធសភាយ៉ាងភ្លុកទឹកភ្លុកដី
ហ៊ែល កំសាន
26 កុម្ភៈ 2024 09:30 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងភ្លុកទឹកភ្លុកដីពីអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ គេឃើញមានគណបក្សនយោបាយប្រមាណជាង១០គណបក្ស បានចេញលិខិតអបអរសាទរព្រមៗគ្នា ចំពោះជ័យជម្នះមួយនេះ...។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។

ក្នុងខ្លឹមសារលិខិតសាទរទាំងនោះមានអត្ថន័យស្រដៀងៗគ្នា ដោយគណបក្សទាំងនោះលើកឡើងថា ជ័យជម្នះដែលគណបក្សកាន់អំណាចទទួលបានយ៉ាងច្រើនលើសលប់នេះ គឺឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាពជូនជាតិមាតុភូមិជានិច្ចនិរន្តរ៍។ ជាង​នេះ​ទៅ​ទៀត គណបក្សទាំងនោះចាត់ទុក​ថា ការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​តម្លាភាព និងបាន​គោរព​ទៅ​តាម​ច្បាប់ស្តីពី​ការបោះឆ្នោតត្រឹមត្រូវបំផុត និងទទួលយកបាន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា អញ្ជើញចូលរួមឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា អញ្ជើញចូលរួមឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។

គួរជម្រាបថា ផ្អែកលើលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ទទួលបាន សំឡេងគាំទ្រយ៉ាងច្រើនលើសលុបនៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០០៥២សំឡេង និងទទួលបានអាសនៈចំនួន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៣៩៤សំឡេងទទួលបានអាសនៈចំនួន៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត