
(បាល់ទាត់)៖ គ្រូបង្គោលរបស់ក្រុម Bayern Munich លោក Thomas Tuchel នឹងចាកចេញពីក្លឹបនាចុងបញ្ចប់រដូវកាលនេះ។ បុរសសញ្ជាតិអាល្លឺម៉ង់វ័យ៥០ឆ្នាំរូបនេះ បានជំនួសតំណែងពីលោក Julian Nagelsmann នៅ Bayern Munich ក្នុងខែមីនា ឆ្នាំ២០២៣ លើកិច្ចព្រមព្រៀងរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែលោក Thomas Tuchel នឹងចាកចេញមួយឆ្នាំមុនការគ្រោងទុក ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរទម្រង់កីទ្បានៅ Bayern..។

យ៉ាងណា បន្ទាប់ពីលោក Thomas Tuchel ចាកចេញពីក្លឹបនាចុងបញ្ចប់រដូវកាលនេះ ក្លឹប Bayern Munich ក៏កំពុងសម្លឹងរកមើលអ្នកស្នងដំណែងខាងលើនេះរួមមាន៖ លោក Ole Gunnar Solskjær, Zinedine Zidane និងលោក Xabi Alonso ដែលកំពុងដឹកនាំក្រុម Bayern Leverkusen ជាដើម។ លោក Thomas Tuchel ក៏បានដឹកនាំក្រុមឈ្នះជើងឯក Bundesliga កាលពីរដូវកាលមុន តែឥទ្បូវពួកគេកំពុងតែជួបការលំបាកក្នុងការប្រជែងជាមួយនឹង Bayern Leverkusen ដែលជាក្រុមកំពុងឈរនៅកំពូលតារាងលីគ ដោយគម្លាតពីពួកគេចំនួន៨ពិន្ទុ..៕

សូមទស្សនាវីដេអូរព័ត៌ខាងក្រោម៖


