ក្រោយបណ្តេញ Julian Nagelsmann ពីគ្រូបង្វឹក Bayern បានសម្លឹងឃើញ Thomas Tuchel មកជំនួសកៅអីដែលនៅទំនេរ
Serichopon Ye
24 មីនា 2023 07:15 AM

(បាល់ទាត់)៖ លោកជូលៀន ណាហ្គែលស្មាន់ Julian Nagelsmann ត្រូវបានក្លឹប Bayern Munich បណ្តេញចេញពីតំណែងគ្រូបង្វឹកហើយ ខណៈដែលក្រុមយក្សអាល្លឺម៉ង់មួយនេះ បានសម្លឹងឃើញលោកថូម៉ាស់ ទូឆែល Thomas Tuchel ដែលជាអតីតគ្រូបង្វឹកក្រុម Borussia Dortmund, Paris Saint Germain និងក្រុមChelsea ឱ្យមកជំនួសកៅអីដែលនៅទំនេរ...។

កាលពីចុងសប្តាហ៍មុន ក្លឹប Bayern Munich បានរងបរាជ័យក្រោមថ្វីជើងក្រុម Bayern Leverkusen នៅឯកីទ្បដ្ឋាន BayArena ដោយបញ្ចប់លទ្ធផល ២-១ ដែលបានធ្វើឱ្យក្រុមយក្សអាល្លឺម៉ង់មួយនេះធ្លាក់ទៅកាន់លេខរៀងទី២ បន្ទាប់ពីក្លឹប Borussia Dortmund យកឈ្នះលើក្រុម FC Köln ក្នុងលទ្ធផល ៦-១​ ទ្បើងមកកាន់កាប់កំពូលតារាងក្របខណ្ឌ Bundesliga មាន៥៣ពិន្ទុ នាំមុខនាំ Bayern Munich ចំនួន១ពិន្ទុ។

យ៉ាងណាក្ដី បន្ទាប់ពីក្លឹប Bayern Munich សម្រេចចិត្តបណ្តេញលោក Julian Nagelsmann ចេញពីតំណែងគ្រូបង្វឹក មានសេចក្ដីរាយការណ៍ពី skysports ថា៖ លោក Thomas Tuchel ដែលធ្លាប់ដឹកនាំក្លឹប Borussia Dortmund, Paris Saint Germain និងChelsea ទំនងជាអាចនឹងមកជំនួសតួនាទីខាងលើនេះ បន្ទាប់ពីបុរសសញ្ជាតិសអាល្លឺម៉ង់វ័យ៤៩ឆ្នាំរូបនេះ ក៏នៅទំនេរគ្មានការងារធ្វើស្រាប់។ 

Thomas Tuchel ត្រូវបានក្លឹបតោខៀវ Chelsea បណ្តេញចេញពីតំណែងគ្រូបង្វឹក កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រោយពីទំនាក់ទំនងរវាងប្រធានក្លឹបថ្មី លោក Todd Boehly មានការបែកបាក់។ សូមបញ្ជាក់ថា ក្រុមយក្សរបស់អាឡឺម៉ង់មួយនេះ បានឈ្នះជើងឯក Bundesliga ចំនួន១០សម័យកាលជាប់ៗគ្នា នឹងត្រូវប្រកួតជាមួយក្លឹបមេឃខៀវ Manchester City ក្នុងការប្រកួត UEFA Champions League នៅវគ្គ៨ក្រុមចុងក្រោយ នាខែក្រោយ៕

 លោក Thomas Tuchel
 លោក Thomas Tuchel
លោក Todd Boehly 
លោក Todd Boehly 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត