លោក Pep Guardiola សុំទោស Kalvin Phillips ព្រោះតែបោះពាក្យខុសបច្ចេកទេសមួយមាត់
Serichopon Ye
20 កុម្ភៈ 2024 08:46 AM

(បាល់ទាត់)៖ គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានធ្វើការសុំទោស Kalvin Phillips សបន្ទាប់ពីលោកធ្លោយពាក្យមួយមាត់ពីទម្ងន់របស់កីឡាកររូបនេះ ក្រោយត្រលប់មកពីការប្រកួត World Cup នៅកាតា...។

លោក Guardiola បានធ្វើការអត្ថាធិប្បាយនៅក្នុងខែធ្នូ ឆ្នាំ២០២២ ដោយពន្យល់ពីមូលហេតុដែល Phillips បានចាកចេញពីក្រុម សម្រាប់ការប្រកួត Carabao Cup ជុំទី៤ ជាមួយ Liverpool។ Phillips បាននិយាយថា ការអត្ថាធិប្បាយនេះដូចជាការបន្ថយទំនុកចិត្ត។ លោក Guardiola បាននិយាយថា “ខ្ញុំសុំទោសគាត់ ខ្ញុំសុំទោស”។  លោក Pep Guardiola ថាលោកបាននិយាយទៅកាន់កីទ្បាករវ័យ២៨ឆ្នាំរូបនេះ ដែលបានចូលរួមជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីកាលពីខែមុន។ នៅ Manchester City កីទ្បាករ Kalvin Phillips ពុំសូវមានឱកាសលេងទ្បើយ ពោលគឺរូបគេលេងបានតែ២ប្រកួតប៉ុណ្ណោះរដូវកាលនេះ។

គួរបញ្ជាក់ថា កីឡាករវ័យ២៨ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល៦ឆ្នាំនៅពេលមកដល់ Manchester City កាលពីឆ្នាំ២០២២ ផ្ទេរពីLeeds United ក្នុងតម្លៃ៤៥លានផោន..៕ ប្រភព៖ BBC

 

 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត