Pep នឹងមិនបានដឹកនាំក្រុមចំនួនពីរប្រកួតនៅ​ EPL ដោយសារជាប់វះកាត់ខ្នង
Serichopon Ye
23 សីហា 2023 06:15 AM

(បាល់ទាត់)៖ គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola នឹងខកខានដឹកនាំក្រុមចំនួន២ប្រកួតនៅ​ Premier League ក្រោយពីទទួលការវះកាត់ខ្នង។​ គ្រូបង្វឹកដ៏ជោគជ័យ ដែលមានវ័យ​​៥២​ឆ្នាំរូបនេះមានបញ្ហាខ្នង និងបានធ្វើដំណើរទៅកាន់ទីក្រុង Barcelona ដើម្បីព្យាបាលជាបន្ទាន់។

នាចុងសប្តាហ៍នេះក្រុមមេឃខៀវ​ Manchester City ត្រូវជួបគ្នាជាមួយនឹងក្រុម Sheffield United ខណៈត្រូវជួបក្រុម Fulham នៅក្នុងដី​​នៅថ្ងៃទី០២កញ្ញាខាងមុខនេះ។ លោក Pep Guardiola ត្រូវបានគេរំពឹងថានឹងត្រប់មកបំពេញភារកិច្ចក្នុងក្រុមវិញ បន្ទាប់ពី FIFA Day។​​​

ដូច្នេះលោក Juanma Lillo ដែលជាជំនួយការផ្ទាស់របស់លោក Pep នឹងទទួលរ៉ាប់រងការងារក្រុមឈុតធំតែម្ដង រួមទាំងការហ្វឹកហាត់ និងការប្រកួត។ គួរជម្រាបថា លោក Pep Guardiola បានដឹកនាំក្រុម Man City ឈ្នះពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុប UEFA Champions League លីគកំពូលអង់គ្លេស English Premier League និងពានរង្វាន FA Cup កាលពីរដូវកាលមុន ពោលគឹឈ្នះពានរង្វាន់ចំនួន ៣ ក្នុង១រដូវកាលតែម្ដង។

សូមបញ្ជាក់ថា ក្រោយ២សប្តាហ៍កន្លងទៅ ក្រុមមេឃខៀវកំពុងឈរនៅលេខរៀងទី២ នៃតារាងពិន្ទុ EPL ​មាន​​៦ពិន្ទុក្នុងដៃ ​ស្មើគ្នាជាមួយក្រុមលេខ១  Brighton និងក្រុមលេខ៣ Arsenal៕ 

ប្រភព៖ BBC 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត