លោក Pep Guardiola ថារបួសកជើងរបស់ John Stones មិនមែនជារឿងធូរស្រាលនោះទេ

(បាល់ទាត់)៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានលើកទ្បើងពីរបួសកជើងខាងឆ្វេងរបស់ខ្សែការពារកណ្តាល John Stones មិនមែនជារឿងធូរស្រាលនោះទេ។

ជាការពិតណាស់! កីទ្បាករអង់គ្លេសវ័យ ២៩ ឆ្នាំនេះត្រូវបានបង្ខំចិត្តចាកចេញពីទីលាននៅនាទី ៤៣ ក្រោយពីរបួសខាងលើនេះ ដោយសាររូបគេចូលទៅរារាំងខ្សែប្រយុទ្ធ Beto របស់ Everton នៅចំណុច Offside ខណៈ ដែលអាជា្ញកណ្តាលខ្សែបន្ទាត់មិនបានលើកទង់ជ័យឡើងនោះទេ។ នៅក្នុងជំនួបសប្តាហ៍ទី ១៧ ក្រុមភ្ញៀវ Manchester City បានវាយបកយកឈ្នះលើម្ចាស់ផ្ទះ Everton ក្នុងលទ្ធផល ១-៣ កាលពីពុធកន្លងទៅ។

គួរឱ្យដឹងដែរថា John Stones បានញាំញីដោយរបួសក្នុងរដូវកាលនេះ បន្ទាប់ពីជួបបញ្ហារបួសត្រគាក ខណៈ ដែលរូបគេបង្ហាញខ្លួននៅ Premier League បានតែ ៨ លើកប៉ុណ្ណោះ៕
ប្រភព៖ BBC
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


