
(បាល់ទាត់)៖ មិនធម្មតាមែន! ខ្សែប្រយុទ្ធ Rasmus Hojlund បានសាងកំណត់ត្រាដ៏អស្ចារ្យជាកីទ្បាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៅក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League ដែលរកគ្រាប់បាល់៦ប្រកួតជាប់ៗគ្នា..។

កីទ្បាករសញ្ជាតិដាណឺម៉ាកវ័យ២១ឆ្នាំរូបនេះ ស៊ុតបាល់បញ្ចូលទីបាន២គ្រាប់ម្នាក់ឯង ជួយក្រុម Manchester United យកឈ្នះលើក្រុមម្ចាស់ផ្ទះ Luton Town ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតលីគសប្តាហ៍ទី២៥ កាលពីថ្ងៃអាទិត្យទី១៨ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ បច្ចុប្បន្ន Rasmus Hojlund រកបាន៧គ្រាប់ហើយ សម្រាប់ការបង្ហាញខ្លួនឱ្យក្រុម United ចំនួន១៣លើកនៅក្នុងលីគ។ Hojlund បានក្លាយជាកម្លាំងស្នូលដ៏សំខាន់របស់ក្រុម ក្រោយផ្ទេរពីក្រុម Atalanta មកកាន់កីទ្បដ្ឋាន Old Trafford ក្នុងតម្លៃខ្លួនប្រមានជាង៧២លានផោន កាលពីដើមរដូវកាល។ សូមបញ្ជាក់ថា បន្ទាប់ពីទទួលជ័យជម្នះ ក្រុម United មាន៤៣ពិន្ទុសម្រាប់ការប្រកួត២៥លើក នៅ Premier League ដោយប្រដេញតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន១៣ពិន្ទុ..៕




