Man United ឡើងទៅជុំទី៤ពានរង្វាន់ FA Cup ក្រោយយកឈ្នះក្រុមមកពីលីគទី៣ Wigan Athletic
Serichopon Ye
09 មករា 2024 04:15 AM

(បាល់ទាត់)៖ ក្លិបបិសាចក្រហម Manchester United បានកក់កៅអីមួយក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៤ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Wigan Athletic មកពីលំដាប់ទី ៣ (League One) នៅអង់គ្លេស។ 

គ្រាប់បាល់ជ័យជម្នះ ២ គ្រាប់របស់ក្រុមបិសាចក្រហម Manchester United រកបានដោយកីទ្បាករ Diogo Dalot នាទី ២២ និងប្រធានក្រុម Bruno Fernandes នាទី ៧៧ ក្នុងតង់ទី ២ ជាការទាត់បាល់ពិន័យ ១១ ម៉ែត្រ ខណៈដែលក្រុម Wigan Athletic ក៏មានឱកាសផងដែរ ប៉ុន្តែមិនមានសំណាងទល់តែសោះនៅក្នុងការប្រកួតនេះ។ លទ្ធផល ០-២ នេះល្មមគ្រប់គ្រាន់ឱ្យក្រុមបិសាចក្រហម Manchester United បានឈានទៅជុំទី ៤ នៃពានរង្វាន់លំដាប់ទីពីររបស់ប្រទេសអង់គ្លេស FA Cup ខណៈដែលក្លឹបយក្សអង់គ្លេសមួយនេះ ធ្លាប់ឈ្នះពានរង្វាន់ខាងលើនេះចំនួន១២ លើករួចមកហើយ។ យ៉ាងណា ក្រៅពីនេះក្លិប Manchester City, Chelsea និង Liverpool សុទ្ធសឹងតែទ្បើងមកវគ្គនេះដូចគ្នា។ 

គួររំឭកដែរថា កាលរដូវកាលមុន ក្រុម Manchester United បានត្រឹមរងជើងឯកពានរង្វាន់ខាងលើនេះប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់ក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រ ដោយបញ្ចប់លទ្ធផល ២-១ នៅឯកីទ្បដ្ឋាន Wembley Stadium..៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត