អនាគតDonny van de Beek មានពន្លឺឡើងវិញ ក្រោយផ្ទេរទៅក្លិប Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងជោគជ័យ
Serichopon Ye
02 មករា 2024 10:15 AM

(បាល់ទាត់)៖ ខ្សែបម្រើរបស់ក្រុម Manchester United កីទ្បាករ Donny van de Beek ញញឹមបិទមាត់មិនជិតទ្បើយនៅពេលការផ្ទេរទៅកាន់ក្លិប Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងជោគជ័យ ក្រោយពុំមានឱកាសបង្ហាញខ្លួននៅអង់គ្លេស។ 

កិច្ចសន្យាខ្ចីជើងរបស់កីទ្បាករហុល្លង់វ័យ ២៦ ឆ្នាំមានសុពភាពរហូតដល់បញ្ចប់រដូវកាលនេះ ក៏ដូចជាមានជម្រើសទិញផ្តាច់ផងដែរ។ Donny van de Beek ទើបតែបង្ហាញខ្លួន ៦ ដងប៉ុណ្ណោះនៅ​ Premier League សម្រាប់ United ចាប់តាំងផ្ទេរពី Ajax ក្នុងតម្លៃ ៣៥ លានផោន កាលពីខែកញ្ញា ឆ្នាំ២០២០។ ប្រសិនបើក្លិប Eintracht Frankfurt ចង់ទិញផ្តាច់កុងត្រាមែន នោះត្រូវបង់លុយឱ្យក្រុម Manchester United ចំនួន ៩,៥ លានផោន រួមបូកបន្ថែមប្រាក់ add-on ២,៦ លានផោនទៀត។

បច្ចុប្បន្ន ក្រុម Eintracht Frankfurt កំពុងតែស្ថិតនៅលេខរៀងទី ៦ នៃក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga ក៏ដូចជាត្រៀមខ្លួនលេងវគ្គ Play-off នៃពានរង្វាន់ Europa Conference League ផងដែរ។ គួររំឭកដែរថា កាលពីឆ្នាំ​ ២០២២ Donny van de Beek ត្រូវបានក្លិប Everton ខ្ចីជើង មុនពេលត្រលប់មក Old Trafford ហើយមិនសូវបង្ហាញខ្លួនឡើង ព្រោះតែរបួសជង្គង់ធ្ងន់ធ្ងរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត