អ្នកកាសែតនៅស្ថាប័នកីឡាល្បីៗមួយចំនួន ត្រូវបានហាមឃាត់មិនឱ្យចូលរួមសន្និសីទ ក្រោយវាយប្រហារលោក Erik ten Hag
Serichopon Ye
06 ធ្នូ 2023 05:15 AM

(បាល់ទាត់)៖ ក្លឹប Manchester United បានធ្វើការហាមឃាត់មិនឱ្យអង្គភាពសារព័ត៌មានធំៗដូចជា Sky Sports, ESPN, Manchester Evening News Daily Mail និង Mirror ចូលយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានផ្សេងៗឡើយ​ ក្រោយពីចុះផ្សាយព័ត៌មានថា កីឡាករមួយចំនួនលែងមានទំនុកចិត្តលើលោក Erik ten Hag...។

ភាគីក្លឹបបិសាចក្រហម Manchester United ក៏កំពុងតែចាត់វិធានការប្រឆាំងនឹងអង្គភាពព័ត៌មានមួយចំនួន។ ក្លឹបបញ្ជាក់ទៀតថា ការធ្វើបែបនេះ មិនមែនមកពីការមិនពេញចិត្តទៅនឹងការចុះផ្សាយនេះទ្បើយ តែដោយសារតែការចុះផ្សាយនោះ​ ពុំមានការសាកសួរ​រឿងឱ្យច្បាស់លាស់ពីខាងក្លឹបជាមុនសិន។ នៅក្នុងសន្និសីទសារព័ត៌មាន លោក Erik Ten Hag បានលើកទ្បើងពីបញ្ហាខាងលើនេះថា មុនពេលចុះផ្សាយ គួរតែមកសួរខ្ញុំជាមុនសិន មិនមែនចេះតែផ្សាយនោះទេ ព្រោះវាជារឿងមិនត្រឹមត្រូវ។ លោកបន្តថា ជាការពិតណាស់៖ «ខ្ញុំនឹងស្តាប់ ប្រសិនបើពួកគេមានគំនិតខុសៗគ្នា តែពួកគេមិនបានប្រាប់ខ្ញុំ ឬប្រហែលជាកីទ្បាករ ម្នាក់ ឬ២នាក់ប៉ុណ្ណោះ ប៉ុន្តែភាគច្រើនចង់លេងបែបនេះ គឺសកម្ម ស្វាហាប់ និងក្លាហាន»។ គួរបញ្ជាក់ថា បច្ចុប្បន្ន Manchester United កំពុងស្ថិតនៅលេខរៀងទី៧ នៅក្នុងតារាងពិន្ទុ នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League សប្តាហ៍ទី១៤ ហើយពួកគេក៏នឹងត្រូវជួបគ្នាជាមួយក្រុម Chelsea នាថ្ងៃពុធនេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត