
(បាល់ទាត់)៖ ខ្សែការពារដ៏រឹងមាំរបស់ក្លឹបបិសាចក្រហម Manchester United កីទ្បាករ Lisandro Martinez នឹងអវត្តមានពីទីលានរហូតដល់ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីរបួសសរសៃពួរជង្គង់ អំទ្បុងពេលប្រកួតជាមួយក្រុម West Ham United ដែលក្រុមបានយកឈ្នះក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យទី៤កុម្ភៈ កន្លងទៅថ្មីៗនេះ...។

កីទ្បាករសញ្ជាតិអាហ្សង់ទីនវ័យ២៦ឆ្នាំរូបនេះ បានដេកដួលនៅលើទីលានក្នុងតង់ទីពីរ បន្ទាប់ពីព្យាយាមការពារបាល់ពី Vladimir Coufal របស់ក្រុម West Ham។ កីឡាករ Martinez ទើបតែចូលលេងបាន៣ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ បន្ទាប់ពីសម្រាកព្យាបាលប្រអប់ជើងអស់រយៈពេលជាង៣ខែកន្លងមក។ យ៉ាងណា បញ្ហាខាងលើ ក្លឹបបិសាចក្រហម Manchester United អះអាងថា Lisandro Martinez នឹងអវត្តមានពីទីលានយ៉ាងហោចណាស់ក៏៨ សប្តាហ៍ដែរ ប៉ុន្តែរបួសខាងលើនេះ នឹងមិនទាមទារឱ្យរូបគេធ្វើការវះកាត់ទ្បើយ។

ជាមួយគ្នានោះ ក្លឹបក៏បានបន្ថែមទៀតថា៖ ពួកយើងទាំងអស់គ្នាសូមជូនពរ Licha ឆាប់ជាសះស្បើយ ហើយទន្ទឹងរង់ចាំរូបគេត្រឡប់មកកាន់ទីលានវិញនៅរដូវកាលក្រោយ។ គួរឱ្យដឹងផងដែរថា ការខកខានក្នុងការបង្ហាញខ្លួនឱ្យក្រុម Manchester United តាំងពីចុងរដូវកាល ២០២២-២៣ បន្ទាប់ពីរងរបួសបាក់ឆ្អឹងកាលពីខែមេសា ពេលនេះរបួសដដែល គឺកាន់តែធ្ងន់ធ្ងរនៅដើមរដូវកាលនេះ៕


