Mbappe នឹងចាកចេញពី PSG ពេលចប់រដូវកាលនេះ
Serichopon Ye
•
16 កុម្ភៈ 2024 11:45 AM

(បាល់ទាត់)៖ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានប្រាប់ក្លិប Paris Saint Germain ថារូបគេនឹងចាកចេញពីក្លិបនាបញ្ចប់រដូវកាលនេះ។ ការចាកចេញរបស់ Kylian Mbappe នឹងធ្វើឱ្យរូបគេក្លាយជាកីទ្បាករគ្មានតម្លៃខ្លួន។ 

យ៉ាងណា កិច្ចព្រមព្រៀមរបស់កីទ្បាករវ័យ ២៥ ឆ្នាំខាងលើនេះជាមួយនឹងម្ចាស់ជើងឯក Ligue 1 នៅសល់ ១ រដូវកាលទៀត ហើយរូបគេត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Real Madrid។ អនាគតរបស់ Kylian Mbappe ហាក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាមួយនឹងក្លិប Paris Saint Germain តាំងពីរដូវកាលមុនមកម្ល៉េះ។ 

គួរជម្រាបថា លក្ខខណ្ឌនៃការចាកចេញមិនទាន់ត្រូវបានយល់ព្រមទាំងស្រុងនៅឡើយទេ ប៉ុន្តែគាត់នឹងចាកចេញពី PSG នៅខែមិថុនាខាងមុខនេះ៕

ប្រភព៖ BBC

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត