មិនធម្មតាមែន! Man City ក្លាយជាក្រុមអង់គ្លេសដំបូងគេឈ្នះច្រើនប្រកួតជាប់ៗគ្នានៅ UCL
Serichopon Ye
14 កុម្ភៈ 2024 03:15 AM

(បាល់ទាត់)៖ ក្លិបមេឃខៀវ Manchester City បានក្លាយជាក្រុមអង់គ្លេសទី ១ ឈ្នះច្រើនប្រកួតជាប់ៗគ្នានៅក្នុងក្របខណ្ឌ UEFA Champions League បន្ទាប់ពីទទួលជ័យជម្នះលើក្រុម Copenhagen នៅជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ ក្នុងលទ្ធផល ៣-១ កាលពីយប់មិញ។ 

ជ័យជម្នះខាងលើនេះបានធ្វើឱ្យក្រុម Manchester City ឈ្នះជាបន្តបន្ទាប់ចំនួន ៩ ប្រកួតជាប់ៗគ្នានៅក្របខណ្ឌ UEFA Champions League ដែលជាចំនួនច្រើនបំផុតសម្រាប់ក្លិបអង់គ្លេស នៃប្រវត្ដិសាស្ត្រពានរង្វាន់មួយនេះ។ លើសពីនេះ City ក៏បានសាងកំណត់ត្រាមួយទៀត ដោយក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ Champions League  ដែលស៊ុតបញ្ចូលទីបានចាប់ពី៣គ្រាប់ឡើង ដល់ទៅ៧ប្រកួតជាប់ៗគ្នា។

គួរបញ្ជាក់ថា ក្នុងជំនួបខាងលើនេះ ក្រុម Manchester City សឹងតែជាន់ផ្អៀងតារាងទៅហើយ ពោលគឺគ្រប់គ្រងសាច់បាល់រហូតដល់ទៅ ៧៥ ភាគរយ ក៏ដូចជាឱកាសស៊ុត ២៦ ដង និងចំគោលដៅ ១២ ដង។ ការប្រកួតជើងទី ២ រវាងក្រុម Manchester City និង Copenhagen នៅឯកីទ្បដ្ឋាន Etihad ត្រូវលេងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត